បន្ទាយមានជ័យ៖ បញ្ហាប្រឈម និងការសំណូមពរមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងឃុំសឿ ស្រុកមង្គលបូរី ត្រូវបានលើកឡើង ដើម្បីអោយថ្នាក់ដឹកនាំ និងឯកឧត្តម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុល មន្ទីរជំនាញ បានដឹង បានលឺ និងជួយរកដំណោះជូន។ វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហាវ ផា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំសឿ លោក យឹម សំណាង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសឿ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ឃុំ អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ពិធីនេះប្រារព្ធធ្វើនៅបរិវេនសាលាឃុំសឿ ស្រុកមង្គលបូរី។
លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី បានមានមតិលើកឡើងថា ក្នុងគោលបំណងសំខាន់នៃវេទិកានាឱកាសនេះគឺ៖ដើម្បីលើកកម្ពស់និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានម្យ៉ាងវិញទៀតដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្ដាប់នៅកង្វល់ សំណើរ សំណូមពរ ហ្នឹងបញ្ហាប្រឈមនានានៅមូលដ្ឋាន ហើយក៏ជាការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជ្រាប និងស្វែងរកកាគាំទ្រ ចូលរួមអនុវត្ត ដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ជាពិសេសក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង និងឯកឧត្តម ហាវ ផា បានមានប្រសាសន៍លើកឡើងពីរវឌ្ឍ រីកចម្រើន របស់ខេត ស្រុក ក្រុង ឃុំ សង្កាត់លើ គ្រប់ វិស័យ រហូតដល់ ថ្នាក់មូលដ្ឋាន ដែល ទាំងនោះ រួមមាន វិស័យ ហេដ្ឋា រចនា សម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យ ផ្សេងៗ ជាច្រើន ទៀត ពិសេស ការផ្តល់ សេវាសាធារណៈជាដើម ដែល ទាំងនេះ ក៏ ដោយសារ ការដឹកនាំ ដ៏ ត្រឹមត្រូវ របស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន គោ លន យោបាយ ដឹកនាំ ច្បាស់លាស់ ប្រកបដោយ គតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា៖ បញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋសរុបចំនួន១៩ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវនៅមូលដ្ឋាន ,បញ្ហាទំនាស់ដីធ្លី ,បញ្ហាខ្សែភ្លើង និងភ្លើងឡើងថ្លៃ,ប្រឡាយទឹក និងបញ្ហាទាក់ទងដំណាំដាំដុះ(វិស័យកសិកម្ម)។ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ចំណែកបញ្ហាដែលនៅសេសសល់ និងបន្តធ្វើការដោះស្រាយជូនពួកគាត់៕ដោយ៖ឃិន គន្ធា