ភ្នំពេញ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ជូ លាងអេង និងលោកវរសេនីយ៍ទោ ញូង ចាន់ធី នាយរងការិយាល័យ ដឹកនាំមន្ត្រីជំនាញ ចុះផ្សព្វផ្សាយអប់រំណែនាំស្តីពីការបង្ការពន្លត់អគ្គីភ័យ និងវិធីសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋ ស្ថិតនៅខណ្ឌច្បារអំពៅ និងខណ្ឌសែនសុខ បានចំនួន ១០ខ្នងផ្ទះ (ផ្ទះស្នាក់នៅ និងផ្ទះអាជីវកម្មលក្ខណៈគ្រួសារ) ដោយមានប្រជាពលរដ្ឋបានចូលរួមចំនួន ១៣នាក់ និងទីតាំងឃ្លាំងអាជីវកម្មចំនួន ០៥ទីតាំង បុគ្គលិកចូលរួមចំនួន ២០នាក់ ។
១. របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ
២. ណែនាំប្រជាពលរដ្ឋ អំពីការប្រើប្រាស់ហ្គាស នឹង ប្រព័ន្ធ អគ្គីសនី ឬសារធាតុផ្សេងៗ ដែលអាចបង្កអោយកើតមានគ្រោះថ្នាក់អគ្គីភ័យ។
៣. ដាស់តឿនក្រើនរំលឹក ប្រជាពលរដ្ឋ មុនពេលចាកចេញពីលំនៅដ្ឋាន ឱ្យពិនិត្យលើការបិទបារ៉ែតភ្លើង បិទប្រព័ន្ធហ្គាស និងពន្លត់ធូបទៀន។
៤. ណែនាំឱ្យបុគ្គលិក កម្មករ ឱ្យបានដឹងពីវិធីជំលៀសខ្លួនពេលមានហេតុការណ៍ អគ្គិភ័យ និងសង្គ្រោះបឋម៕