ភ្នំពេញ៖ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ មន្រី្តជំនាញ ក.ប.ប. សាខាខេត្តព្រៃវែង និងខេត្តបាត់ដំបង ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តទាំងពីរខាង និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលគ្រប់ប្រភេទដែលបានដាក់លក់ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងអប់រំដល់អាជីវករផ្សារឱ្យបានយល់ដឹងបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកម្មវិធីទទួលពាក្យបណ្ដឹងផ្លូវការរបស់ អគ្គនាយកដ្ឋាន ក.ប.ប. (CCF COMPLAINT APP)។
គោលបំណងនៃការចុះអប់រំនេះគឺជំរុញនូវចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារជូនអាជីវករឱ្យបានយល់ដឹងឱ្យកាន់តែច្រើនអំពីការទុកដាក់ផលិតផល ម្ហូបអាហារដែលត្រូវលក់ជូនអតិថិជនត្រូវតែមានសុវត្ថិភាពខ្ពស់ មិនប៉ះពាល់សុខភាព និងពុំដាក់មូវសារធាតុគីមីហាមឃាត់៕