ឧត្តរមានជ័យថយន្តយុីឌុបធន់ធំមួយគ្រឿងដឹកអំបិល លើសចំណុះតោន ដាច់ប្រាំងវេចង្កូតទៅបុកនឹងប្រកាន់ដៃស្ពានក្រឡាបចាក់ចោលបំបិលពេញផ្លូវជាតិ។ហេតុការគ្រោះចរាចរណ៍ដែលរថយន្តយុីឌុបដឹកអំបិលដាក់ប្រាំងបុកប្រកាន់ដៃស្ពានក្រឡាបនោះបានកើតឡើងកាលពីវេលាម៉ោង៩ជាង
យប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៤នៅចំណុចផ្លូវជាតិលេខ៦៨. ស្ថិតនៅជើងភ្នំអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ។សមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ក្រុងសំរោងបានឲ្យដឹងថា ដោយសាតែរថយន្តយុីឌុបដឹកអំបិលនោះដឹកធ្ងន់ពេក នៅពេលចុះពីលើភ្នំច្រកអន្តរជាតិអូរស្មាច់មកជាន់ប្រាំងមិនសុីទើបបណ្តាលឲ្យដាច់ប្រាំងវេចង្កូតទៅបុកនឹងប្រកាន់ដៃស្ពាន
ក្រឡាបចាក់អំបិលចោលតែម្តងទៅ។សមត្ថកិច្ចប៉លិសសណ្តាប់ធ្នាប់ក្រុងបានបន្តទៀតថា ជនរងគ្រោះដែលក្រឡាបរថយន្តយុីឌុបដឹកអំបិលពីថៃ មកនោះមានឈ្មោះធឿន ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅខេត្តសៀមរាប បើកបររថយន្តយីុឌុប ពណ៍ក្រហម ស ពាក់ស្លាកលេខ
ភ្នំពេញ៣A៧០២៥.បណ្តាលឲ្យតៃកុងរថយន្តនោះបាក់ជើងខាងឆ្វេង ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តឧត្តរមានជ័យ រីឯរថយន្តនោះត្រូវបានប៉ូលិសសណ្តាប់ធ្នាប់ក្រុងអូសយកមករក្សាទុក រងចាំដោះស្រាយគ្នាទៅតាមក្រោយ៕