​កឋិន​សាមគ្គី​នៅ​វត្ត​កោះ​ក្អែក​ក្នុងស្រុក​កំពង់លែង មានការ​ចូលរួម​ពី​មន្ត្រីរាជការ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង

0

​កំពង់ឆ្នាំង ៖ មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ដឹកនាំ​ដោយ​លោក កែវ ពៅ និង​លោកស្រី និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​បាន​នាំយក​ថវិកា​របស់​ឯក​ឧ​ត្ត​ម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និង​លោកជំទាវ​ទៅ​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ ប្រារព្ធ​អង្គ​កឋិន​

សាមគ្គី​មួយ នៅ​ថៃ្ង​ទី​២២ ​ខែតុលា​ ​ឆ្នាំ​២០១៤​ដើម្បី​ដង្ហែ​រវេ​ប្រគេន​ព្រះ​ចៅ​អ​ធិ ការដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​កោះ​ក្អែក ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់លែង​។​10660198_1484269591852879_98004436906933978_n

​ព្រះចៅអធិការ​វត្ត​កោះ​បាន​មាន​សង្ឃដីកា​រថា ៖​ព្រះសង្ឃ​ជា​ស្រែបុណ្យ​របស់​ ​ពុទ្ធបរិស័ទ​ដោយបាន​ទទួលផលបុណ្យ​មួយចំណែក និង​មួយចំណែក​ទៀត​បាន​ឧទ្ទិស​ទៅដល់​មាតាបិតា និង​អ្នក​ដ៏​មានគុណ​របស់ខ្លួន ឯ​មួយចំណែក​ទៀត​ជា​បុណ្យ​ដែល​ខ្លួន​ជា​អ្នកធ្វើ​ត្រូវបាន​ទទួល​ដោយ​ខ្លួនឯងនៅវេលា​ម៉ោង​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​មន្ត្រី​រជការ និង​ប្រជាពលរដ្ឋ​បានរួម​គ្នា ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​យ៉ាង​សប្បាយរីករាយ ក្នុង​ភាព​សាម​គ្កី​ដ៏​ជិតស្និត​ដើម្បី​លើកស្ទួយ​ព្រះពុទ្ធសាសនា ប្រទក្សិណ​ព្រះវិហារ​ចំនួន​៣​ជុំ​តាម​ប្រពៃណី រួច​វេរ​ចីវរ​ក្នុង​10600663_1484268798519625_2619032432513473371_n

កឋិនទាន​ប្រគេន​ព្រះសង្ឃ​ក្រាល​គ្រង​ឆ្លង​ជា​កិច្ចបញ្ចប់​បុណ្យ​។ ​ ​អង្គ​កឋិន​សាមគ្គី​នេះ​បាន​កត់​ត្រៃ​នូវ​ទឹកប្រាក់​សរុប​ចំនួន​១៤.៤៩០.០០០​រៀល​( ដប់​បួន​លាន​បួន​រយ​កៅ សិប​ពាន់​រៀល​គត់ )​ដែល​ក្នុងនោះ​ថវិកា​ឯកឧត្តម ត្រាំ អ៊ីវតឹក និង​លោកជំទាវ​ ​លោក​កែវ​ពៅ​និង​លោកស្រី​ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​មាន​ចំនួន​៥.៣៨០.០០០​រៀល និង​ថវិកា​ពុទ្ធបរិស័ទ​មាន​ចំនួន​៩.១១០.០០០​រៀល បាន​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​កោះ​ក្អែក​ទុក​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត​។10352842_1484264911853347_2021346480104910879_n

ព្រះចៅអធិការ​វត្ត​និង​ព្រះសង្ឃ​ក្នុង​វត្ត​បាន​សូត្រមន្ត​ប្រោះ​ព្រហ្ម​ទៅតាម​ប្រពៃណី​សាសនា ដើម្បី​ឧទ្ទិស​កុសល​នៃ​បុណ្យ​នេះ​ជូន​វិញ្ញាណក្ខន្ធ​មាតាបិតា​ជីដូន​ជីតា និង​ក្រុម​ញាតិ​សាច់សាលោហិត​របស់​ពុទ្ធ​បរិស័ទ​ជា​ម្ចាស់​អង្គ​កឋិនទាន ដែល​បាន​ចែក​ឋាន​ទៅនោះ​អោយទទួល​បាន​បុណ្យ​កុសល​កុំបី​ខកខាន​ឡើយ​។1606842_1484273398519165_7973048515800476521_n

​ ​ក្នុង​ពិធី​បុណ្យកឋិន​នោះ​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត និង​លោកស្រី​បាន​ជូន​ថវិកា​៥០​ម៉ឺន​រៀល​ដល់​គណៈកម្មការ​វត្ត សំរាប់ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ ​និង​សំរាប់​ពុទ្ធ​ស័​ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន​ ​និង​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​១១​អង្គ និង​គណៈកម្មការ​វត្ត យាយជី តាជី នូវ​ទឹកប្រាក់​សរុប​ចំនួន​១.០៥០.០០០​រៀល​ផងដែរ​៕ សីលា​