កម្លាំងជំនាញនៅតែបន្តចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងរដូវបិទឡូនេសាទ រដូវត្រីពងកូន

0

(កំពង់ធំ)÷ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តី ចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុច បឹងរៀលឃុំសាន់គរ ស្រុកកំពង់ស្វាយ និងចំណុចបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

កម្លាំងជំនាញនៅតែបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចគោលដៅលទ្ធផលអនុវត្តបាន០៦ករណី បានចំរុះបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៥៣របាំង ប្រវែង៣០៤០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៤១របាំង ប្រវែង៦៨០០ម៉ែត្រ ឡុកចំនួន១៨៦គ្រឿង លូ/លបចំនួន៣៧២មាត់ បង្គោលចំនួន៧៥០០ដើម ចាក់លែងតត្រីចម្រុះទំងន់៩៥គីឡូក្រាមចូលទន្លេវិញ។

លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក សហការ ជាមួយមេភូមិ ប្រជាការពារភូមិជ័យជំនះ គណៈកម្មការសហគមន៍ស្រះជម្រកត្រីបឹងរៀម ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច:តំបន់បឹងរៀម និងតំបន់បឹងការរ៉ាវ ក្នុងភូមិសាស្ត្រ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

កម្លាំងជំនាញនៅតែបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលទ្ធផលបាន០១ ករណីបានចុះរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០២របាំង ប្រវែង៥០០ម ឡុកចំនួន០៥គ្រឿង លូចំនួន០៥មាត់បង្គោលចំនួន២០០ដើម។