ប្រពៃណីសុំទឹកភ្លៀងអ្នកស្រុកនៅឃុំបន្ទាយឆ្មារខេត្តបន្ទាយមានជ័យលើកគ្នាធ្វើពិធីហែរ”នាងមៀវ”(ឆ្មារ)ដើម្បីសុំទឹកភ្លៀវព្រោះរាំងស្ងួតពេក

0

បន្ទាយមានជ័យ ៖អ្នកស្រុកនៅឃុំបន្ទាយឆ្មារខេត្តបន្ទាយមានជ័យលើកគ្នាធ្វើពិធីហែរ”នាងមៀវ” (ដង្ហែរឆ្មាដាក់ក្នុងទ្រូ) ដើម្បីសុំទឹកភ្លៀងស្រោចស្រពដំណាំកសិកម្មនិងទឹកប្រើប្រាសប្រចាំថ្ងៃ ។

ពិធីនោះបានធ្វើកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ ។
ពីធីបែបនេះតែងនិយមធ្វើដែរស្ទើររៀងរាល់ឆ្នាំភូមិឯទៀតក្នុងស្រុកខ្លះក្នុងខេត្តនេះ ,ខេត្តឧត្តរមានជ័យ ។

ពោលគឺនៅពេលមនុស្សនិងអាជ្ញាធរមានសមត្ថកិច្ចមិនអាចដោះស្រាយបញ្ហាបាន អ្នកស្រុកបានជ្រើសរើសយកទំនៀមទម្លាប់ពីសម័យបុព្វកាលមកធ្វើ

បើតាមមន្ត្រីរដ្ឋបាលស្រុកថ្មពួកនិងអ្នករៀបចំនៅឃុំបន្ទាយឆ្មារបានអោយដឹងកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ ថា: នេះជាទំនៀមទម្លាប់របស់ប្រជាកសិករខ្មែរនៅទីនេះនិងស្រុកជុំវិញ ដែលមានពីដើមរៀងមកគឺនៅពេលអាកាសធាតុក្តៅខ្លាំង មេឃរាំងរឺសគ្នាភ្លៀងធ្លាក់នៅរដូវវស្សា គេតែងតែរៀបចំពិធីហែរនាងមៀវ ឬម៉ែវឬសត្វឆ្មារដើម្បីសុំទឹកភ្លៀង ។

ប្រភពបន្តថា : ជាក់ស្តែងប្រជាពលរដ្ឋរស់នៅឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីដង្ហែរនាងមៀវគឺដង្ហែរឆ្មាដាក់ក្នុងទ្រូដើរកាតភូមិជាមួយនឹងការរាំច្រៀង ការប្រកូកប្រកាស បួងសួងសុំព្រះភិរុណ ព្រះគង្គារអោយបង្អុរទឹកភ្លៀងមកច្រើនៗ។
ពិធីសុំទឹកភ្លៀង ពីដើមគេហែដំរី តែភូមិសាស្ត្រពុំមាន ទើបអ្នកភូមិនាំគ្នាចាប់សត្វឆ្មារដាក់ក្នុងទ្រុងឬទ្រូហើយជះបាច់ទឹកចូលអោយវាទទឺក រងារញ័រញាក់ ហើយស្រែកយំអោយឮគ្រលួចឡើងទៅដល់អាទិភាពដើម្បីសុំទឹកភ្លៀង ។

ប្រភពខាងលើអោយដឹងបន្តថា: ពិធីដូចគ្នានេះ នៅតំបន់ខ្លះគេធ្វើពិធីសូត្រធម័ព្រលែងត្រីផ្ទក់ បន់ស្រន់សុំទឹកភ្លៀងពីម្ចាស់ទឹម្ចាស់ដី អ្នកតា ក៏ដូចជាជាវត្ថុសក្តិដែលមាននៅលើភូមិសាស្ត្ររបស់ខ្លួន ។

អ្នកស្រុកបានអួតអាងថា: កន្លងមក ពេលជួបគ្រោះរាំងស្ងួតពេក ហើយក្តៅហួតហែងបង្កខូចខាតផលដំណាំនិងខ្វះទឹកផឹក អ្នកស្រុកតែងតែធ្វើពិធីបន់ស្រន់ ហែរនាងមៀវ ,ព្រលែងត្រីផ្ទក់សុំទឹកភ្លៀង ហើយបានលទ្ធផលនិងសក្តិសិទ្ធិដែរ ។

ដូចកាលពីម្សិលមិញ ពេលពិធីហែរចប់ ដល់ល្ងាចក៏ភ្លៀង១មេល្មមបានទឹកស្រោចស្របដំណាំបន្លែ ចម្ការនិងដំណាំស្រូវ .។ដោយ៖ឃិន គន្ធា