ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសប្រឆាំងដាច់ខាតចំពោះការញុះ ញង់ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ និងចាត់វិធានការបង្ក្រាប និងកម្ទេចរាល់ឧបាយកលបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ដោយបានបញ្ជាក់ថាក្នុងរយៈពេលថ្មីៗកន្លងទៅនេះមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវ នាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបោះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាបំបែកបំបាក់ និងបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ តំណាង​ឲ្យ​នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ យោធភូមិភាគ​ទី​៤ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែង ការណ៍ របស់អគ្គបញ្ជាការដ្ឋាននៃកង យោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និង​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​៤​ ដោយបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្តេជ្ញាការពារឲ្យខាងតែបានដាច់ខាត នូវសុខសន្តិភាព ស្ថេរភាពជាតិ​ និងសណ្ដាប់ធ្នាប់សាធា រណៈជូនប្រជាជនកម្ពុជារាប់លាននាក់​ ទោះស្ថិតក្នុងតម្លៃណាក៏ ដោយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់  ដោយប្រើមធ្យោបាយហឹង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើស ច្បាប់ ហើយកងយោធពលខេមរភូមិន្ទ  ត្រូវតែបង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិបំផ្លាញសន្តិភាព ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីក្នុងរូបភាពណាក៏ដោយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវគ្រប់គ្រងកម្លាំងឲ្យបានហ្មត់ ចត់ ត្រៀមកម្លាំង និងមធ្យោបាយគ្រប់ គ្រាន់ ក្នុងការអនុវត្តបទបញ្ជា និងកំចាត់ឲ្យបានទាន់ពេលវេលា នូវកម្លាំងអមិត្តទាំងឡាយ ដែលប៉ុនប៉ងផ្ដួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ អត្ថបទ វេហាស៍