នៅរដូវបិទឡូនេសាទរដូវរដូវត្រីពងកូន កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់កុំឱ្យប្រជានេសាទនេសាទជាលក្ខណៈទ្រង់ទ្រាយធំ និងងាយផុតពូជត្រី

0

(កំពង់ធំ)÷ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក   លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) និងលោក ហួន ផលនាយសង្កាត់រដ្ឋបាលជលផលពាមបាង និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយក្រុមការងារទីបញ្ជាការស្រាលស្រុកតាំងគោក  កម្លាំងសហគមន៍នេសាទតាមុនមានលាភ សហគមន៍នេសាទក្របីខ្ចកមានជ័យ និងប្រជាការពារភូមិព្នៅ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល។

កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុច÷ ទួលទ្រៀល និងចំណុចបឹងទទឹងថ្ងៃ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្នៅ ស្រុកសន្ទុក។ តំបន់ដៃអណ្តូង និងចុងស្រោង ឃុំទ្រៀល ស្រុកតាំងគោក។ បឹងផ្តៅ កំពង់រទេះ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធ។

ចំពោះបទល្មើសចុះនៅតាមគោលដៅលទ្ធផលអនុវត្តបាន០៣ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន ៣១របាំងប្រវែង១៥៣៥ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន0៤
របាំងប្រវែង១៤០០ម៉ែត្រ ឡុកចំនួន៣៧គ្រឿង លប/លូចំនួន ៣៩មាត់ បង្គោលចំនួន១៨៦៤ដើម ចាក់លែងត្រីស្រស់ចំរុះ ទំង្ងន់៦២គីឡូក្រាម ចូលទន្លេវិញ។