តាកែវ៖ស្នងការនគរបាលខេត្ដតាកែវលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ណែនាំមន្ត្រីនគរបាលជំនាញចរាចរផ្លូវគោកចំណុះអោយអោយស្នងការដ្ឋាននគរបាលខេត្ដ នៅពេលចុះអនុវត្តច្បាប់ ត្រូវគិតពីក្រមសីលធម៍ និងសុជីវធម៍ជាធំ ជៀសវៀងការប៉ះទង្គិច ឬការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ខណៈពេលដែលកន្លងមកសកម្មភាពក្នុងពេលសមត្ថកិច្ចអនុវត្តច្បាប់តែងតែមាការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ ដូច្នេះក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៍មានតួនាទីក្នុងការអនុវត្តច្បាប់ និងធ្វើការអប់រំណែនាំ ត្រូវចេះបត់បែនអោយសមស្របទៅតាមស្ថានភាព ។
ការលើកបែបនេះក្នុងពេលដែលលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ អញ្ជើញចូលរួមជួបសំណេះសំណាល ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោកដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ២៥១នាក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន ។