(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខសិក្ខាកាមដែលជាកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងហ្វឹកហ្វឺនរៀនសូត្រពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៤ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការ កងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការគ្រប់គ្រងវគ្គហ្វឹកហ្វឺន ពង្រឹងដល់ នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៤ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលក្នុងការហ្វឹកហ្វឺនរៀនសូត្រ រយៈពេល១ខែ កន្លងទៅនេះ ទទួលលទ្ធផលល្អ ទាំងខ្លឹមសារហ្វឹកហ្វឺនរៀនសូត្រ និងការស្នាក់នៅ ។ ដោយឡែក អំពីការហូបចុកប្រចាំថ្ងៃ ក្រៅពីប្រាក់ហូបរបស់សិក្ខាកាម យេីងមានប្រាក់ឧត្ថម្ភបំប៉នហ្វឹកហ្វឺនរបស់សម្តេចតេជោ ហ៊ុន សែន និងការជួយឧប្ថម្ភម្ហូបអាហារបន្ថែមពីតាមបណ្តាកងឯកភាពនៅផ្នែកសឹករងក្រុងស្រុក ទាំង៩ បានជួយដល់សិក្ខាកាមយើង ក្នុងការហូបចុកបន្ថែមបានល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានរួមគ្នាបង្រៀន និងរៀនសូត្រ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ឋផលល្អប្រសើរគួរជទីមោទន: និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលកំពុងហ្វឹកហ្វឺនរៀនសូត្រ នៅពេលនេះមានជអាទិទី១= ត្រូវយកអស់ស្មារតីទទួលខុសត្រូវក្នុងការហ្វឹកហ្វឺន ទាំងគ្រូបង្វឹក និងការហ្វឹកហាត់របស់សិក្ខាកាម ក្នុងការរៀនសូត្រ ឲ្យទទួលបានលទ្ធផលល្អ ។ ទី២ = ត្រូវត្រៀមបម្រុងកម្មវិធីហ្វឹកហ្វឺនយុទ្ទដំណើរទ័ពមុនពេលកម្មវិធីបិទហ្វឹកហ្វឺន ដែលនឹងជិតមកដល់នៅពេលខាងមុខ ដោយត្រូវធ្វើដំណើរឆ្លងកាត់ឧបសគ្គរយៈចម្ងាយផ្លូវពី១៥ទៅ២០គីឡូម៉ែត្រ នៅក្នុងតំបន់ព្រៃឡង់ ។ ទី៣ = យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយត្រូវត្រៀមបម្រុងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីកំចាត់ចោលរាល់ជនទាំងឡាយណា ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជារាប់លាននាក់ ។ និងទី៤ = ត្រូវពង្រឹង តួនាទីភារកិច្ច ច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅឲ្យបានមុឺងម៉ាត់ ដើម្បីកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទយើង ។
ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអង្ករចំនួ១.៣០០គីឡូក្រាម និងត្រីខកំប៉ុងចំនួន៤កេស ដែលជាជំនួយឧបត្ថម្ភរបស់ឧត្តមសេនីទោ ស៊ិន ស៊ីណាត នាយកដ្ឋានផ្គត់ផ្គង់របស់ក្រសួងការពារជាតិ ប្រចាំទិសយោធភូមិភាគទី៤ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភជូនដល់គណកម្មាការគ្រប់គ្រវគ្គ និងសិក្ខាកាម ដែលកំពុងហ្វឹកហ្វឹនរៀនសូត្រនៅពេលនេះផងដែរ។អត្ថបទ វេហាស៍