ខេត្តសៀមរាប៖លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤នេះ ករណីសារព័ត៌មានមួយចំនួនបានចុះផ្សាយមិនពិតថា “លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ក ឡឹង សុខា ប្រធានផ្នែករដ្ឋបាលព្រៃឈើសៀមរាប ត្រូវមន្តអាគម សារិកាលិនថោងពីសំណាក់លោក លីន ថៅកែរោងសិប្បកម្មខ្នាតយក្សនោះហើយមើលទៅ បានជាបន្ទន់ ចិត្តលោកទាំងពីរឲ្យទេ ទន់ វក់ វង្វេង ភ្លេចអំពីភារកិច្ច និងតួនាទីរបស់ខ្លួនអស់រលីង។លោកសូមបដិសេធទាំងស្រុងថា មិនដែលស្គាល់លោក លីន ជាថៅកែរោង សិប្បកម្មនោះទេ។
ចំពោះអត្ថបទចុះផ្សាយថា រោងសិប្បកម្មខ្នាតយក្សមួយកន្លែងនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ដែល មានថៅកែឈ្មោះ លីន បើកដំណើរការរាប់ឆ្នាំមកហើយ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សូមបញ្ជាក់ជូនថា កន្លងមក ខណ្ឌរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យ និង និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពម្តងរួចទៅហើយ កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ហើយអ្នកសារព័ត៌មាន ទើបតែចុះផ្សាយនៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ ។
លោកបន្ថែមថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងទីតាំងរោងសិប្បកម្មឈ្មោះ លីន ឃើញថា ស្ថានភាពរោងសិប្បកម្មមានសភាពរយីករយាក និងពុំមានកម្មករសម្រាប់ ដំណើរការរោងសិប្បកម្មនៅទីនោះឡើយ។
លោកបន្ថែមថា លោកលីន បានអះអាងថាមានអ្នកសារព័ត៌មានមួយក្រុមបានទៅដល់រោងសិប្បកម្មរបស់លោកហើយបានទូរសព្ទ សុំបាយទឹកហើយលោករស់ លីន ក៏បានអះអាងថា លោកនៅខេត្តបាត់ដំបង ហើយរោងសិប្បកម្មនេះបានបញ្ឈប់សកម្មភាព និងរុះរើចេញអស់ហើយ។ ចំពោះរូបភាពដែលសារព័ត៌មានបានផ្សាយគឺជារូបភាពដែលពួកគាត់កំពុងរុះរើសម្ភារៈចេញតែប៉ុណ្ណោះ។លោកបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារ័ត៌មាន នានាជ្រាបជាព័ត៌មាន៕