មន្ទីរ​ធនធានទឹក​ត្រៀម​ចាត់វិធានការ​លើ​អ្នក​ដែល​លួច​ជីក​កំណប់​ក្បែ​ជើង​ទំនប់​អាង​ទឹ​កកំពីងពួយ​

0

បាត់ដំបង​: បើទោះបីជា​ក្រុម​ស្វែងរក​ជីក​កំណប់​នៅក្បែ​ជើង​ទំនប់​អាងទឹក​កំពីងពួយ​នោះ​មាន​ឋាន​: និង​តួនាទី​ជា​អ្វី​ក៏ដោយ​ក៏​មន្ទីរជំនាញ​ត្រូវតែ​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ដែរ​នេះ​ជា​សំដី​របស់​ក្រសួង​ធនធានទឹក​ដែល​បានដាក់​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​ដល់​មន្ទីរ​ធនធាន​ទឹក​បាត់ដំបង​. ។​
គួរ​បញ្ជាក់ដែរថា​ចាប់តាំងពី​ព្រលប់​ថ្ងៃទី 22 តុលា​រហូតមក​ទល់នឹង​ថ្ងៃនេះ​ទាំង​សមត្ថកិច្ច​
​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក៏ដូចជា​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​បានធ្វើការ​ចល័ត​យាមកាម​ជាប់​ជាប្រចាំ​នៅត្រង់ចំនុច​ក្បែ​ជើង​ទំនប់​អាង​ទឹ​កំពីងពួយ ដែល​ស្ថិត​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម​​ស្រុក​បាណន់ ខេត្តបាត់ដំបង នេះ​ដោយសារតែ​នៅ​យប់​ថ្ងៃទី​22 ឈានចូល​យប់​ថ្ងៃ​23 មាន​មនុស្ស​​មួយក្រុម​បាន​ត្រៀម​ធ្វើ​សកម្មភាព​ជីក​គាស់កកាយ​យក​កំណប់​នៅក្បែ​ជើង​ទំនប់​ដោយមាន​ទាំង​ថ្នាក់​​អភិបាលរង​ខេត្ត​ដឹកនាំ​ផ្ទាល់​ផងដែរ​គឺ​លោក ជៀម ច័ន្ទ​សោភ័ណ ដែល​លោក​បាន​ចុះទៅ​សំចត​ត្រឹម​សាលាឃុំ​តា​គ្រាម​ដើម្បី​ជួប​ទំនាក់ទំនង​ជាមួយ​នឹង​លោក​អធិការ​ស្រុក​បាណន់​. ។​image (7)

នៅក្នុង​ខណ​:​នោះ​ផងដែរ​ដោយសារតែ​មានការ​រឹតបន្តឹង​ពី​សំណាក់​សមត្ថកិច្ច និង​មន្ត្រី​
​ធនធានទឹក​ដែល​បាន​អនុវត្តន៍​តាម​គោល​ការ​របស់លោក​ស្នងការ​ដែល​មិន​អនុញ្ញាតិ​អោយ​ជន​ណា​
​ម្នាក់​ទៅធ្វើ​ការគាស់កកាយ​យក​កំណប់​តាម​រូបភាព​អ​បី​យ៍​ជំនឿ​នោះ​ជាដាច់ខាត ទើប​ក្រុម​ថ្នាក់ដឹកនាំ​​ដែលមាន​សេនាឆ្វេង​ស្តាំ​ទៅ​ហែរ​ហម​ជាមួយ​ផង​នោះបាន​ដកថយ​ត្រឡប់​ចូល​ក្រុង​បាត់ដំបង​វិញ​ទាំងយប់​​ដោយ​ព្រលែង​ប្រជាពលរដ្ឋ​ចំនួន​6​នាក់​ដែល​ពួកគេ​បាន​ជួល​ទៅអោយ​ជីក​នៅ​តែលតោល​ទាំង​កណ្តាល​​អា​ធ្រា​ត​ទើប​សមត្ថកិច្ច​សំរេច​ធ្វើការ​អប់រំ​និង​ជួយ​ដឹក​ជូន​ពួកគេ​អោយ​វិល​ត្រឡប់មក​បាត់ដំបង​វិញ​. ។​image (8)
លោក​វរ​:​សេនីយ៍​ឯក ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុ​ត្តិ​ធ៌​ម​បាន​គូសបញ្ជាក់ថា​
​ក្រោយពី​ទទួលបាន​នូវ​បទបញ្ជា​ភ្លាម​រូបលោក​ផ្ទាល់​បាន​ដឹកនាំ​កំលាំង​ចុះទៅ​ប្រចាំការ​និង​ត្រួតពិនិត្យ​​ជាប់​ជាប្រចាំ​ដោយ​មិនអោយ​នរណាម្នាក់​ប្រព្រឹត្ត​នូវ​សកម្មភាព​ខុសច្បាប់​នេះ​បានឡើយ ហើយ​រហូត​​មកទល់នឹង​ពេលនេះ​លោក​នៅតែ​ដឹកនាំ​កំលាំង​ចុះទៅ​ទាំងយប់​ទាំង​ថ្ងៃ​ដែរ​ដើម្បី​រារាំង​បញ្ហា​នេះ​. ។​image (9)
លោកស្នងការ​រង​បាន​អះអាង​បន្តថា នៅ​យប់នោះ​បើទោះបីជា​លោក​មិនបាន​ជួប​ផ្ទាល់​. ជាមួយនឹង​លោក​អភិបាលរង​ខេត្ត ជៀម ច័ន្ទ​សោភ័ណ​ក៏ដោយ​ក៏​លោក​បានដឹងថា​លោក​អធិការ​​នគរបាល​ស្រុក​បាណន់​បាន​ចូលទៅ​ជួប​ផ្ទាល់​នៅក្នុង​សាលាឃុំ​តា​គ្រាម​រួចទៅហើយ​ក្នុង​គោលបំនង​​សំណូមពរ និង​រារាំង​មិន​អនុញ្ញាតិ​អោយធ្វើ​សកម្មភាព​នេះ​បានឡើយ​. ។​
រាល់​បញ្ហា​ខាងលើនេះ​ខាង​មន្ទីរ​ធនធាន​ទឹកបាន​បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយ​លោក​
​ឃុន សេង អនុប្រធាន​ការិយាល័យ​អភិរក្ស​ធនធាន​ទឹកបាន​មានប្រសាសន៍ថា​ការជីក​កកាយ​នៅក្បែ​​ជើង​ទំនប់​របស់​អាងទឹក​កំពីងពួយ​នេះ​អាច​ប្រឈមមុខ​នឹង​បញ្ហា​ពីរ​យ៉ាង​គឺ​ទី​1 អាចធ្វើអោយ​ដី​ទំនប់​​ទន់ជ្រាយ បាក់ស្រុត​ដែល​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​​ហើយក៏​អាច​គ្រោះថ្នាក់​ដល់​ផលដំណាំ​ផងដែរ ចំណែក​បញ្ហា​ទី​2 គឺអាច​ប៉ះពាល់​ដល់​ខាង​នយោបាយ​​ដែល​គេ​អាច​ចោទប្រកាន់ថា​មន្ទីរ​ធនធានទឹក​មាន​ការឃុបឃិត​ឬក៏​ផ្សំគំនិត​ជាដើម​. ។​image (6)
លោក ឃុន សេង បាន​សង្កត់ធ្ងន់ថា​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​នោះ​រួចមក​លោក​បាន​. រាយ​ការ​ទៅ​ក្រសួង​ធនធានទឹក​រួចជាស្រេច​ហើយ​ដើម្បី​ជ្រាប​ជា​ព៌​ត​មាន​និង​ទទួលយក​នូវ​ចំណាត់ការ​​ពី​ក្រសួង​មកវិញ​ក្នុង​គោលបំណង​រិះរក​វិធានការ​ទប់ស្កាត់​. ។​
ស្របពេល​ជាមួយគ្នា​នោះដែរ​ខាង​ក្រសួង​បានដាក់​ផែនការ​យ៉ាង​ដាច់ខាត​ដោយ​អោយ​មន្ទីរ​
​ធនធានទឹក​ខេត្តបាត់ដំបង​ធ្វើការ​សហការ​ជាមួយនឹង​កំលាំង​សមត្ថកិច្ច​អោយបាន​ស្អិតរ​មួ​ត​និង​image (7)
​ដាក់​កំលាំង​ឃ្លាំមើល​ទីតាំង​នោះ​24​ម៉ោង​លើ​24​ម៉ោង​ហើយ​ត្រូវ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​​ផ្លួ​វ​ច្បាប់​បើទោះបីជា​មុខសញ្ញា​នោះ​មាន​ឋាន​: ឬ​តួនាទី​ជា​អ្វី​ក៏ដោយ​. ។​
រហូតមក​ទល់នឹង​ពេលនេះ​ពាក្យ​ចរចា​មរាម​នៅតែ​លេច​ឮថា​ក្រុម​ប្រព្រឹត្ត​បទល្មើស​នៅតែ​
​ព្យាយាម​រិះរក​មធ្យោបាយ​ដើម្បី​គាស់កកាយ​នៅ​ចំនុច​ខាងលើនេះ​អោយ​ទាល់តែ​បាន​ដរាបណា​ដែលមាន​៕