អភិបាលខេត្តកំពង់ធំត្រួតពិនិត្យកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមអនុវត្តបទបញ្ជាក្នុងករណីចាំបាច់

0

ខេត្តកំពង់ធំ ៖ ​ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ   ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  បានចុះពិនិត្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមអនុវត្តន៍បទបញ្ជា ការពារទប់ស្កាត់លុបបំបាត់ចលនាបះបោរ បង្ករអសន្តិសុខសង្គមនិងប្រគល់ភារកិច្ចចាំបាច់មួយចំនួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បញ្ជាក់ថា កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានត្រៀមខ្លួនរួចជាស្រេច រួមជាមួយសម្ភារះ គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយនានា ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកំចាត់ចោលជនទាំង ឡាយណា ដែលមានបំណងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា ។

យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ បានប្តេជ្ញាចិត្តដាច់ខាត ក្នុងការគោរពតាមបទបញ្ជារបស់ថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទាល់របស់ឯក ឧត្តម អភិបាលខេត្ត  ដើម្បីចល័តអន្តរាគមន៍បង្រ្កាបរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយប្រជាជនគាំទ្រយ៉ាងច្រើនលើសលប់ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម នួន ផារ័ត្ន កោតសរសើរចំពោះការត្រៀមបម្រុងរបស់កងកម្លាំង ទាំងមធ្យោបាយ  សម្ភារៈ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជា តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានពន្យល់ណែនាំអំពីការដាក់តំបន់ត្រីកោណអភិវឌ្ឍន៍(DTA) ដែលជាការអភិវឌ្ឍន៍ និងការគ្រប់គ្រងរបស់ប្រទេសនីមួយៗរៀងៗខ្លួន ជាមួយនឹងប្រទេសជិតខាង លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងបង្កលក្ខណះងាយស្រួលដល់ប្រជាជននៅក្នុងវិស័យសុខាភិបាល ដើម្បីបង្ក្រាប និងកំចាត់ចោលជនទាំងឡាយណា  ដែលមានគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ឲ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាកីដោយ  ។ដោយ ប៊ុន រដ្ឋា