​បុរស​ចំណាស់​ក្រីក្រ​រស់​ជាមួយ​កូនស្រី​ពិការ​ខ្វិន​ពី​កំណើត​អាយុ​៧​ឆ្នាំ​បាន​លើកដៃ​សំពះសុំ​ក្តី​សណ្តោស​មេ​តា្ត​ពី​សប្បុរសជន​

0

កំពង់ឆ្នាំង​៖ បុរស​ចំណាស់​ម្នាក់​កំពុង​រស់ក្នុង​ភាពក្រីក្រ ជាមួយ​កូនស្រី​ពិការភាព​ខ្វិន​ពី​កំណើត អាយុ​៧​ឆ្នាំ បាន​លើកដៃ​សំពះ​សូម​ក្តីមេត្តា​ធ​ម៏ ពី​សប្បុរសជន​ជិត​ឆ្ងាយ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​នេះ នៅក្នុង​ភូមិ​ទឹកល្អក់​ឃុំ​ក្រាំង​លាវ តាមរយៈ​អ្នកកាសែត​យើង​ជួយ​ដល់​រូបគាត់​ដែល​កំពុង​ជួប​នៅ​ការខ្វះខាត ជីវភាព​នេះ​ផង ព្រោះ ក្រោយពី​ប្រព​ន្ឋ​គាត់​បាន​ស្លាប់ទៅ​គាត់​មិនអាច​ទៅធ្វើ​ការងារ​អ្វី​បានឡើយ គឺ​មើល​តែ​កូនស្រី​ខ្វិន​ម្នាក់នេះ​ដេក​នៅលើ​តែ​កន្ទេល​តែប៉ុណ្ណោះ ។​
​ ​លោក យ៉ាន សារិត មេភូមិ​ទឹកល្អក់ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ បាន​និយាយថាៈ បុរស​ចំណាស់​
​រូបនោះ​មានឈ្មោះ ឈុន ថៃ អាយុ​៧០​ឆ្នាំ ប្រព​ន្ឋ​គាត់​បាន​ស្លាប់ចោល​គាត់ កាលពី​២​ឆ្នាំមុន បន្សល់ទុក​a2
​ស្រី​អាយុ​៧​ឆ្នាំ ដែល​ពិការ ខ្វិន​ពី​កំណើត នៅ​ជាមួយ​គាត់ គួរអោយ​វេទនាណាស់​។ គ្រួសារ​នេះ គ្មាន​ដី​ផ្ទះសំបែង​នៅទេ កាលពី​ជាង​១០​ឆ្នាំមុន​បានមក​សុំ​ដីចំការ​គេ​ក្នុងភូមិ​ទឹកល្អក់​នេះ​ស្នាក់ នៅ​គេ​អាណិត​បាន​អោយនៅ ព្រោះ​យល់ ថា​បាន​អ្នក​ចាំ​ដី​អោយ​ដែរ​សោះ​និង​ជួល​គេ​អោយ​ថែរក្សា​ដីចំការ ។
​កាលណោះ ប្តី​ប្រព​ន្ឋ​ទាំង​២​នាក់​នេះ អាច​ដាំ​បន្លែបង្ការ​លក់​ចិញ្ចឹមជីវិត​បានគរ​ប់​គ្រាន់​ដែរ ហើយ​a4
​ក្រោយមក​ក៏​កើត​បាន​កូនស្រី​ម្នាក់​ជា​អកុសល​កូន​នោះ​ពិការភាព​តាំងពី​កំណើត​ទៅទៀត គឺ​ក្រ​ជាន់​លើ​ក្រ​។ កាលពី​អំឡុង​២​ឆ្នាំ មុន ប្រព​ន្ឋ​គាត់​បាន​ស្លាប់​ដោយសារ​ជម្ងឺ​ចោល​គាត់​ទៅ តាំងពី​ពេលនោះ​មក​គាត់​មិនអាច​ធ្វើ​អ្វី​បានទេ​ព្រោះ​ជាប់​មើល​កូន​ពិការ​ទៅណា​មិន​រួច​ឡើយ ។​
​ ​លោក​មេភូមិ​បានបញ្ជាក់​អោយដឹងថាៈ សព្វថ្ងៃនេះ​បុរស​រូបនោះ​ក្រខ្សត់​ខ្លាំងណាស់ ពេលខ្លះ​បាន ដាច់បាយ​ហូប​ជាមួយ​កូន​ពិការ​នោះ​ម្តងៗ ហើយ ជួនកាល​បាន​អ្នកស្រុក​ជិតខាង​អោយ​បាយ​ម្ហូប ពេលខ្លះ​គាត់​ជា​មេភូមិ​ឃើញ​អត់​ខ្លាំងពេក​យក​អង្គ​២-៣​គីឡូ​មក គ្រាន់តែ​បាន​រស់ ៣-៤​ថ្ងៃ​ប៉ុណ្ណោះ ពេលខ្លះ​អ្នកស្រុក​ក្នុងភូមិ​មកសុំ​ច្រូតស្មៅ​ក្នុង​ចំការ​ដែល​គាត់​ចាំ​អោយគេ​បាន​អង្ក​២-៣ កំប៉ុង​រស់​មួយពេលៗ​ដែរ​ទៅ ។​a1
ក្នុងនាម​គាត់​ជា​មេភូមិ​គាត់​ក៏​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំងអស់​នៅក្នុង​ខេត្ត ឬ​ក្រៅ​ខេត្ត​ក្តី មេ​តា្ត​ជួយ​ដល់​បុរស​ក្រីក្រ​ម្នាក់នេះ​ផង ព្រោះ​គ្មាន​រំពឹង​ទៅលើ​អ្វី​នោះទេ​គឺ​មានតែ​ម្រាមដៃ​១០​នេះហើយ ។
​ដោយ​ក្តី​អាណិតអាសូរ នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា​នេះ លោក​ប្រាក់ សោ​ភ័​ណ្ឌ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​និង​សហការី ថា​នឹង​នាំយក​អំណោយ​មួយចំនួន​ទៅ​ប្រគល់ជូន​បុរស​ខាងលើនេះ បន្ទាប់​ទទួលដំណឹង​ពី​អ្នកកាសែត​ក្នុង​ខេត្តកំពង់ឆ្នាំង ៕