កំពង់ឆ្នាំង៖ការដ្ឋានបូមខ្សាច់ស្ទឹងមួយកន្លែងកំពុងបូមខ្សាច់ជារៀងរាល់ថ្ងៃ បានដឹកខ្សាច់តាមរថយន្តធំៗលើស តោនធ្វើអោយខូចផ្លូវជាតិលេខ៥៣ កំពុងរងការរិះគន់ពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវនោះថាការដ្ឋាននោះ បាន ដឹកខ្សាច់បំផ្លាញផ្លូវជាតិ និងធ្វើអោយដីក្រោមគល់ស្ពានបាក់រលុះបាក់។ការដ្ឋានបូមខ្សាច់នោះស្ថិតនៅចំណុច ស្ពានថ្មជីប្រ៉ង ក្នុងភូមិជីប្រ៉ង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ អ្នកយកព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពនៅចំ ណុចស្ពានជីប្រ៉ងកន្លែងការដ្ឋានបូមខ្សាច់ បានពិនិត្យឃើញស្ថានភាពផ្លូវលេខ៥៣ រងនូវការខូចខាតមួយចំនួន និងមួយចំនួនទៀតបានស្រុតជាបណ្តើរៗហើយ។ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ បាននិ យាយអោយដឹងថា៖ កាលពីខែមុនរថយន្តភ្លៅ៥របស់ការដ្ឋានដឹកខ្សាច់ បានដឹកទាំងយប់ទាំងថ្ងៃធ្វើអោយខូចផ្លូវ ជាតិជាច្រើនកន្លែង។ក្រោយមកមិនឃើញគេយករថយន្តធំៗមកដឹកពេលថ្ងៃទៀតទេ គឺគេបាននាំគ្នាលួចដឹកនៅ ពេលយប់វិញ។
ចំណែកខាងមន្ទីរសាធារណៈការខេត្ត បានធ្វើការជួសជុលកន្លែងដែលរងការខូចខាតទាំងនោះឡើងវិញ តែធ្វើមិនបានប៉ុន្មានថ្ងៃផងក៍ខូចទៅវិញដដែលដោយសារតែ ការដឹកលើសទម្ងន់យ៉ាងធ្ងន់រាប់សិបតោនរបស់រថ យន្តដឹកខ្សាច់របស់ការដ្ឋានមូបខ្សាច់ខាងលើនោះ។
នៅកន្លែងការដ្ឋានបូមខ្សាច់វិញ គឺខាងម្ចាស់ការដ្ឋានបានយកម៉ាស៊ីនបូមខ្សាច់ទៅបូមចំងាយប្រមាណ ៥០ម៉ែត្រពីគល់ស្ពានថ្មជីប្រ៉ង ដែលធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភ ព្រោះដីច្រាំងស្ទឹងនិងដីប្រជាពល រដ្ឋមួយចំនួន និងដីគ្រឹះក្រោមគល់ស្ពានបានរងការបាក់ស្រុតធ្លាក់ហូរទៅតាមទឹកស្ទឹងខ្លះៗទៅហើយ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានអោយអ្នកយកព័ត៌មានយើងដឹង ថា៖ ផ្លូវដែលរងការខូចខាតនោះ មន្ទីរសាធារណៈការធ្វើការជួសជុលបានមួយចំនួនហើយ ចំណែកការចេញអាជ្ញា ប័ណ្ណអនុញាតិអោយការដ្ឋានបូមខ្សាច់មួយនេះ គឺមន្ទីររ៉ែនិងថាមពលខេត្តជាអ្នកចេញអោយ។
ប៉ុន្តែនៅក្នុងពិធី បើកការដ្ឋានជួសជុលផ្លូវនៅស្រុកជលគីរីកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ឯ.ឧ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជារអោយលោកប្រធានមន្ទីរសាធារណៈការខេត្ត ស្ទាក់ចាប់ឃាត់រថយន្ត ទាំងនោះ ដើម្បីថ្លឹងទំងន់ប្រសិនបើឃើញថាដឹកលើសទម្ងន់នោះ គឺត្រូវតែចាប់អោយបង់ពិន័យអោយបានម៉ឺង ម៉ាត់ទៅតាមច្បាប់ តែក្រោយមករថយន្តធំៗនោះបានផ្អាកដឹងទៅវិញដោយសារមានគេលួចខ្សឹប តែពេលយប់ ខ្លះនៅតែមានគេលួចដឹកដដែល។
កន្លងមកគេដឹងថា៖ផ្លូវកៅស៊ូមួយខ្សែបែកចេញពីមុខវត្តសន្ទូច តភ្ជាប់មកផ្លូវជាតិលេខ៥ជិត២គីឡូជាប់មជ្ឈ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវមន្ទីរកាងារខេត្ត បច្ចុប្បន្នផ្លូវកៅស៊ូមួយនេះបានក្លាយជាផ្លូវក្រហេងក្រហូងទៅវិញ ដោយសារតែ ខាងមន្ទីររ៉ែនិងថាមពលខេត្ត ជាអ្នកចេញអាជ្ញាប័ណ្ណអោយក្រុមហ៊ុន WTG Co.Ltd ដឹកថ្មភ្នំបំផ្លាញខូចខ្ទេច ខ្ទីអស់កាលពីឆ្នាំមុន មកដល់ពេលនេះក្រុមហ៊ុននោះអាជ្ញាបណ្ណ័អស់សុពលភាពគេបានគេចខ្លួនបាត់ មិនបានធ្វើផ្លូវនោះសងខេត្តវិញតាមការសន្យាឡើយ។ មកដល់ពេលនេះគេមិនទាន់ឃើញមានការជួសជុលផ្លូវ មួយខ្សែនេះ ឡើងវិញនៅឡើយដែរ។ 
. ចំណែកការដ្ឋានបូមខ្សាច់ខាងលើនេះ មន្ទីររ៉ែនិងថាមពលខេត្តក៏បានផ្តល់អាជ្ញាប័ណ្ណអោយគេដែរ។ប្រសិន បើគេនៅតែបណ្តោយអោយរថយន្តធំៗ លួចដឹកខ្សាច់លើសទម្ងន់បែបនេះតទៅទៀតនោះ គឺផ្លូវលេខ៥៣ពិតជា ត្រូវខូចខាតអស់ហើយដោយសារមន្ត្រីអសកម្មរបស់មន្ទីរខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់លោកអភិ បាលខេត្តកំពង់ឆ្នាំង មេត្តាជួយពិនិត្យភាពអសកម្មខាងលើនេះផង៕ កំពង់ឆ្នាំង,ថ្ងៃទី២៤.១០.១៤



































