ឯកឧត្តម ម៉ាង ស៊ីណេត .ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងសប្បុរសជនឧបត្ថម្ភជូនមជ្ឈមណ្ឌលស្តារ នីតិសម្បទា ឃុំកែវផុស ស្រុកស្ទឹងហាវ

0

ខេត្តព្រះសីហនុ៖ក្នុងនោះអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូន មណ្ឌលចំនួន ១០លានរៀល. ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ឧបត្ថម្ភសាច់ជ្រូក ២ក្បាល ស្មើ ៤៥០គីឡូក្រាម លោក ឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ថវិកា ១ ០០០ដុល្លាអាមេរិក និងសប្បុរសជនក៏បាននាំ យក អំណោយជាគ្រឿងឧបភោគបរិភោគមានដូចជា៖ទី០១.BOLAI CASINO  អង្ករ ១០តោន. ទឹកស៊ីអ៊ីវ ២០០យួរ. ទឹកត្រី ២០០យួរ .មី ២០០កេសតូច ។ទី០២.WM CASINO អង្ករ ៥តោន ។ទី០៣.KWANG TUNG HONG KONG អង្ករ ៥តោនទី០៤.YA ZHOU YI HAO  អង្ករ ៥តោន និងទី០៥.ML.VILLA អង្ករ៥តោន។ដោយអំណោយត្រូវបែងចែកជូន៖១. មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ៖ ថវិកា ១០លានរៀល និង ១.០០០ដុល្លា- សាច់ជ្រូក ២ក្បាល ស្មើ ៤៥០គីឡូក្រាម- អង្ករ ២៩តោន- ទឹកស៊ីអ៊ីវ ១៩០យួរ- ទឹកត្រី ១៩០យួរ និង- មី ១៩០កេសតូច។២. មណ្ឌលសំចតបណ្តោះអាសន្ន ៖- អង្ករ ១០តោន- ទឹកស៊ី អ៊ីវ ១០យួរ- ទឹកត្រី ១០យួរ និង- មី ១០កេសតូច ។កម្មវិធីឧបត្ថម្ភអំណោយ នេះបានធ្វើឡើងនីរសៀលថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាល​ខេត្ត បានដឹក នាំប្រតិភូសួរសុខទុកប្អូនៗដែលមានវត្តមាននៅទីនេះ សង្ឃឹមថា ប្អូនដែលបានបញ្ចប់ការព្យាបាល ស្តារនីតិសម្ប ទាអ្នកញៀនគ្រឿងញៀនសូមកុំពាក់ព័ន្ធបន្តទៀត ព្រោះការពាក់ព័ន្ធវាមិនបាននាំអ្វីមកល្អនោះទេ ការប្រើប្រាស់ គ្រឿង ញៀននាំឱ្យអន្តរាយដល់ក្រុមគ្រួសារ ខាតបង់ថវិកាថែមទៀតផង យើងត្រូវគិតគូរខ្លួន យើង មិនត្រូវប៉ះពាល់គ្រឿងញៀនព្រោះវាបានបំផ្លាញសុខភាពសេដ្ឋកិច្ចគ្រួសារបាត់បង់ថវិកាប៉ះពាល់កិត្តិយសក្រុមគ្រួសារដែលសង្គមស្អប់ខ្ពើមការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានជាអំពើហឹង្សាក្នុងគ្រួសារ និងបង្ករអសន្តិសុខដល់ សង្គមជាតិថែមទៀតផង។ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត បានជូនពរក្មួយៗនៅក្នុងមណ្ឌលត្រូវបេ្តជ្ញាចិត្ត ទាំងអស់គ្នាថា មិនត្រូវមានការពាក់ព័ន្ធនឹងគ្រឿងញៀនទៀតទេ ត្រូវបេ្តជ្ញាចិត្តថា មិនចូលមកក្នុងមណ្ឌល ជា លើកទីពីរ ព្យាបាល ហើយក៏ត្រូវធ្វើការកែប្រែខ្លួនឱ្យក្លាយជាខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា មានប្រសាសន៍លើកឡើងថា ១៨ឆ្នាំមុន នៅទីនេះ មិន មានអ្វីនោះទេ ក្នុងអំឡុងឆ្នាំ២០១៧ ឯកឧត្តមបានប្រគល់ដីសាងសង់មជ្ឍមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នក ញៀនគ្រឿងញៀន ក៏ប៉ុន្តែនៅពេលដែលពួកគាត់បានបន្សាបរួចរាល់ ពួកគាត់មិនបានចូលបំរើការងារ នៅក្នុង កសិដ្ឋានរបស់ឯកឧត្តម ម៉ុង ឫទ្ធី នោះទេ ពួកគាត់បានវិលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ ព្រមទាំងអគុណ ប្រធានមណ្ឌលព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននិងថ្នាក់ដឹកនាំខេត្តព្រះសីហនុនៅតែពុះពារដោះ ស្រាយបញ្ហាប្រឈមបានល្អ ទោះបីកំណើនអ្នកញៀនគ្រឿងញៀនមានការកើនឡើងជាបន្តបន្ទាប់និងសូមជូនពរ ក្មួយនៅ ពេលចេញពីមណ្ឌលត្រូវតែបេ្តជ្ញាថា មិនប៉ះ ពាល់គ្រឿងញៀនទៀតនោះទេ។

សូមបញ្ជាក់ថា៖មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀន ដោយស្ម័គ្រចិត្តឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបាន ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១០ ខែសីហា ២០១៧ បើកប្រើប្រាស់ នៅ ថ្ងៃ ទី២២ ខែមីនា ២០២២ មជ្ឈមណ្ឌលមានមន្ត្រីបំរើការងារ ចំនួន ៤៩នាក់ ស្រី ១១នាក់ មជ្ឈមណ្ឌលមាន អគារចំនួន ២៣ខ្នងស្មើនឹង ៧៧បន្ទប់ស្នាក់នៅ។ ចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានទទួល ជនរងគ្រោះប្រើប្រាស់គ្រឿងញៀនចំនួន ៣ ៥៩១នាក់ ស្រី ១៣៩នាក់ បានបញ្ចប់កម្មវិធី និងធ្វើសមាហរណ កម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារ ចំនួន ១ ៧៣៧នាក់ ស្រី ៧៤នាក់ ហើយអ្នកកំពុងទទួលសេវាព្យាបាលស្នាក់នៅបន្តមានចំនួន ១ ៨៥៤នាក់ ស្រី ៦៥នាក់។ មណ្ឌលបានធ្វើ ការបណ្តុះបណ្តាលវិជ្ជាជីវៈមានដូចជា កម្មវិធីមិត្តអប់រំមិត្ត អប់រំចិត្តសាស្ត្រ លំហាត់ ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម បំនិនជីវិត រោងជាងជាដើម៕

នាគសមុទ្រ