ផ្ទុះគ្រាប់មីនបណ្តាលឱ្យមនុស្សម្នាក់ស្លាប់

0

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤នេះ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម នៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឱ្យអ្នកបើកត្រាក់ទ័រ ស្លាប់នៅនឹងកន្លែងកើតហេតុ និងខូចខាតត្រាក់ទ័រទាំងស្រុង។

អង្គភាពស៊ីម៉ាក់សូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព និងសូមឧទិ្ទសដល់វិញ្ញាណខន្តសពបានទៅកាន់ទីឋានបរមសុខ។ សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងជាង២៥ឆ្នាំហើយ ប៉ុន្តែឈាមខែ្មរនៅតែហូរដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

អង្គភាពស៊ីម៉ាក់ សូមអំពាវនាវដល់បងប្អូនដែលរស់នៅតំបន់សង្ស័យទាំងអស់ សូមមេត្តាប្រយ័ត្នឱ្យបានខ្ពស់ និងកុំប៉ះពាល់នៅពេលឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ឬអង្គភាពស៊ីម៉ាក់ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕