ប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប : ឧត្តមសេនីយ៍ត្រីសៀ ទីន ចូល ,ឧត្តមសេន័យ៍ត្រីប៉ោ វណ្ណនិត ចេញ

0

សៀមរាប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបនាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។

គឺលោកឧត្តមសេនីយ៍ត្រីសៀ ទីន ពីមេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញឡើងជាមេបញ្ជាការកងរាជអាវុធអាវុធហត្ថខេត្តសៀមរាបគឺទៅជំនួសកៅអីចាស់របស់លោកឧត្តមសេន័យ៍ត្រីប៉ោ វណ្ណនិត ដែលត្រូវទៅជំនួសកៅអីចាស់របស់លោកសៀ ទីន ។

ពិធីមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីផងដែរ។

លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានអបអរ ជូនពរនិងផ្តាំផ្ញើអោយលោកលោកឧត្តមសេនីយ៍ត្រីសៀ ទីន មេបញ្ជាការថ្មីនៃកងរាជអាវុធអាវុធហត្ថខេត្តសៀមរាបខិតខំបំពេញការងារអោយរឹងរឹតតែបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ដូចដែលខ្លួនបានប្តេជ្ញាចិត្ត ។

នាឱកាសនោះ ក្រៅពីណែនាំ ដាក់បញ្ជារនិងផ្តល់អនុសាសន៍ដ៏វែង លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសយុវជន យុវនារី ប្រុងប្រយ័ត្នខ្ពស់ចំពោះការញុះញង់ប្រឆាំងនឹងរាជរដ្ឋាភិបាលពីក្រុមជ្រុលនិយមក្នុងនិងក្រៅប្រទេស ។

សូមរំលឹកថា ប្រកាស ស្ដីពីការតែងតាំងផ្លាស់ប្ដូរមុខតំណែង នាយទាហានលេខ២០៣តត ០៧២៤ របស់នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចុះថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤ សម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែង លោកឧត្តមសេនីយ៍ ត្រី ប៉ោ វណ្ណនិត អត្តលេខ១៩៦៧៤៤ ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មកជាមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ.។

អនុក្រឹត្យស្តីពីការតែងតាំងមុខតំណែងនាយទាហាននៃកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានតែងតាំងមុខតំណែងលោកសៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀម រាប៕ដោយ៖ឃិន គន្ធា