​អតីត​ឡូត៍​នេសាទ​លេខ​៣​ត្រូវបាន​ឈ្មួញ​ឃុបឃិត​គ្នា​ដាក់​របាំង​ធ្នួ​ស​យ៉ាង​អានា​ធិ​បត​យ្យ័​អជ្ញាធរ​មើលមិនឃើញ​….

0

ខេត្តកណ្តាលៈ របាំង​ធ្នួ​ស​ល្មើសច្បាប់​នៅ​ចំនុច​ស្ពាន​ព្រែក​ឃ្លោក​ដែលជា​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៣ ស្ថិតក្នុង​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ត្រូវបាន​ឈ្មួញ​ឈ្មោះ ឃាង តូ និង​ជនជាតិ​វៀតណាម ដាក់​ស្បៃ​សាច់​អួន​ចាប់យក​ត្រី​លក់​ជា​រៀងរាល់ថ្ងៃ​ដោយ​មិនមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ជលផល​ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​មន្ត្រីជលផល​ទាំងនោះ​មានការ​ឃុ​ប​ឃុ​ត​គ្នា​ជាមួយ​ឈ្នួ​ញ ។​
ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ថ្កុ​ល​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​នៅពេល ដែល​ឃើញ​របាំង​ធ្នួ​សដា​ក់បាំង​ជិត​មាត់​ព្រែក​ឃ្លោក​ជាប់​ដង​ទន្លេបាសាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចុះមក​ធ្វើការ​បង្ក្រាប ។ ប្រជាពលរដ្ឋ​បាន​អះអាងថា អ្នក​ដែល​ផ្តើមគំនិត​ដាក់​របាំង​ធ្នួ​ស​នោះ​មានឈ្មោះ​ឃាង​តូ​ដែលជា​អ្នក​ធ្លាប់​ហ៊ុន​ធ្វើ​អា ជីវ​កម្ម​ឡូត៍​នេសាទ​លេខ​៣​នេះ​យ៉ាង​ដុះ​ស្លែ តាំងពី​សម្តេច​តេ​ជោ ហ៊ុន សែន មិនទាន់​កាត់​រំសាយ​ឡូត៍​នេសាទ​មក​ម្លេះ ហើយ​បច្ចុប្បន្ននេះ​ឈ្មោះ​ឃាង តូ បាន​សហការគ្នាជាមួយ​ជនជាតិ​វៀតណាម​ដាក់​របាំង​ធ្នួ​ស​ចាប់យក​ត្រី​លក់ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ ។​10736438_1517058428537114_508891400_o
ពាក់ព័ន្ធ​ទៅនឹង​ការដាក់​របាំង​ធ្នួ​ស​នេះដែរ​អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ឃឹម ពេញ នាយ​សង្កាត់​ជលផល​ស្អាង លោក​បាន​ឆ្លើយថា​ការដាក់​របាំង​ធ្នួ​ស​នៅ​ចំណុច​ខាងលើ​ពុំមាន​ច្បាប់​អនុញ្ញាតិ​នោះទេ ហើយ​កុំមក​សួរ​ខ្ញុំ​អី បើ​ចង់ដឹង​ច្បាស់​ទៅ​សួរ​អ្នក​ដាក់​ទៅ ។​
មហាជន​បាន​អះអាងថា ការដែល​ឈ្នួ​ញ​ដាក់​របាំង​ធ្នួ​ស​ល្មើសច្បាប់​នេះ​ទៅបាន​ទាល់តែ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​ជលផល ទើប​ឈ្មួញ​ហ៊ាន​ដាក់​ទាំង​បំពាន់​ច្បាប់​យ៉ាង​ដូច្នេះ ។ ហើយ​ចាប់តាំងពី​រាជ​រដ្ឋា​ផិ​បាល​កាត់​រំសាយ​ឡូត៍​នេសាទ​ទូទាំងប្រទេស ប្រគល់​ឲ្យ​DSC05622324324324

ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មក ពុំដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ជលផល​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តកណ្តាល ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​នោះទេ សូម្បីតែ​មក​ប្រចាំការ​ក៏​អត់​មាន​ឃើញ​មន្ត្រីជលផល​មក​ប្រចាំការ​ដែរ ។ ជាក់ស្តែង​ស្នាក់ការ​ជលផល​ផ្នែក​បាសាក់​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង សង្កេតឃើញ​មាន​ស្មៅ​ដុះ និង​ពីងពាង​ព័ទ្ធ​ជិត​ទៅហើយនោះ​ដោយសារតែ​នាយផ្នែក​មិន​ដឹកនាំ​មន្ត្រី​មក​ប្រចាំការ​10736286_1517058695203754_1322191251_o

​មន្ត្រីជលផល​ម្នាក់​ដែល​ដាក់​លក្ខណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នកយក​ព័​ត៌​យើង​ថា នាយ​-​នាយរង​ខណ្ឌ នាយ​-​នាយរង​ផ្នែក និង​នាយ​-​នាយរង​សង្កាត់​មិនដែល​មក​ស្នាក់ការ​ដឹកនាំ​មន្ត្រីជលផល​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ទេ តែបើ​ដឹង​កន្លែង​បទល្មើស​នេសាទ​គឺ​គេ​ទូរស័ព្ទ​ហៅ​អ្នក​ប្រ​ព្រឹ​ត​បទល្មើស​នេសាទ​ទាំងអស់នោះ​មកជួប​នៅ​តុ​កាហ្វេ ឬក៏​ហាង​ផឹកស៊ី​ដើម្បី​ចរចារ​តម្លៃ​តាម​ទំ​ហ៊ំ​នៃ​បទល្មើស​ទាំងអស់នោះ​រួចហើយ​ធ្វើ​ដូចជា​មិនដឹង​រឿង នៅពេលដែល​កូនចៅ​សួរ​ឆ្លើយ​ប្រាប់​វិញ​ថា អត់​មាន​គោល​ការបង្ក្រាប​ប​បទល្មើស​នេសាទ​ទាំងអស់​នោះទេ ។​10736438_1517058428537114_508891400_o
មន្ត្រី​ខាងលើ​បាន​បន្តថា គាត់​ចង់​ធ្វើការ​ដែរ​តែ​មេ​កើយ​មិន​ចុះ​ដឹកនាំ​ធ្វើ ទើប​គាត់​ឆ្លៀត​រកស៊ី​របរ​ផ្សេងៗ រីឯ​មន្ត្រី​ខ្លះ​ឆ្លៀត​រត់​ម៉ូតូឌុប​ក៏មានដែរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។​
ប្រជាពលរដ្ឋ​អះអាងថា មិនថាតែ​នៅក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៣​នេះ​ទេ នៅ​តំបន់​អតីត​ឡូត៍​នេសាទ​ទូទាំង​ខេត្តកណ្តាល​សុទ្ធសឹង​តែមាន​បទល្មើស​នេសាទ ដោយសារតែ​នៅក្នុង​ទឹកដី​ខេត្តកណ្តាល​នេះ​មាន​ស្រះ និង​បែរ​ចិញ្ចឹម​ត្រី​ឆ្តោ​រាប់ពាន់​កន្លែង ទើប​បណ្តាល​ឲ្យ​មាន​បទល្មើស​នេសាទ​ដើម្បី​ចាប់យក​ត្រី​តូចៗ​ទៅ​ផ្គត់ផ្គង់​ជា​អាហារ​សម្រាប់​ត្រី​ឆ្តោ​ស៊ីក្នុង​មួយថ្ងៃៗ​មិនតិចជាង​១០០​តោន​នោះទេ ដែរ​ជាហេតុ​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​វិនាស​ហិនហោច​ជា​រៀងរាល់ឆ្នាំ ទង្វើរ​ដូច្នេះហើយ​គួរតែ​ក្រសួងកសិកម្ម​រិត​បណ្តឹង​រឺ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ទាំងអស់នោះ​ផង​ទាន​៕