(ខេត្តកំពង់ធំ)៖ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានធ្វើការត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមកម្លាំង គ្រឿងបំពាក់និងមធ្យោបាយគ្រប់គ្រាន់ រងចាំបទបញ្ជា ដែលថ្នាក់លើប្រគល់ជូន ក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរាល់ឧបាយកលញុះញង់បង្កចលាចលបំផ្លាញសុខសន្តិភាពនៅកម្ពុជា ។ ដោក្នុងរយពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្កឡើងដោយក្រុមជ្រុលនិយមមួយក្ដាប់តូច មានចេតនាញុះញង់បង្ករចលាចលក្នុងសង្គម ធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកេីតចេញពីការបោះឆ្នោត ។
នៅក្នុងឱកាសនេះ កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរពអនុវត្តន៍យ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដេីម្បីថែរក្សា ការពារ សុខសន្តិភាពជូនប្រជាជនកម្ពុជា ឲ្យបានដាច់ខាតទោះបីក្នុងតម្លៃណាក៍ដោយ ។អត្ថបទ វេហាស៍