កំពង​ផែ​ទំនប់រលក​ក្រុងព្រះសីហនុ​ជា​តំបន់​ផ្តល់​ភាពសុខសាន្ត​បំផុត​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ហើយ​សំរាប់​ក្រុម​ឈ្មូ​ញ​រកស៊ី​ប្រេង​ខុសច្បាប់​វិញ​គេ​ប្តូរ​រូបភាព​បទល្មើស​

0

ខេត្ត​ព្រះសីហនុៈ​សំរាប់​ក្រុង​.​ខេត្ត​ព្រះសីហនុ​បើ​និយាយ​ពីរ​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​គ្រប់​សារពើ​នាំចូល​ពី​ប្រទេស​វៀតណាម​ក៍​ដូចជា​ប្រទេស​ថៃ​គឺ​ជាប់​លេខ​មួយ​ហើយ​កំពង់ផែ​ដែល​ផ្តល់​ភាពសុខសាន្ត​ជាងគេ​ក្នុង​អំពើរ​ល្មើសច្បាប់​នេះ​គឺ​កំពង់ផែ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ​តែម្តង​ដោយ​ក្នុង​មួយថ្ងៃៗ​ទំនិញ​គ្រប់​សារពើ​ត្រូវបាន​ក្រុម​ឈ្មូ​ញ​ដឹក​តាម​ទូក​នាំចូល​មកកាន់​កំពង់ផែ​តំបន់​នេះ​ដូច​ដង្ហែ​បុណ្យកឋិន​ហើយ​ការដឹកជញ្ជូន​យកទៅលក់​ចែកចាយ​បន្ត​គឺ​គេ​ធ្វើឡើង​យ៉ាង​រលូន​នៅពេល​យប់​។​សកម្មភាព​រកស៊ី​ល្មើសច្បាប់​បាន​យ៉ាង​កាក់កប​ដូចនេះ​ត្រូវបាន​គេ​សង្ស័យថា​វា​ជាការ​ត្រូវរ៉ូវ​រវាង​ក្រុម​ជនល្មើស​និង​ក្រុម​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ចាប់តាំងពីរ​នៅលើ​ដែន​ផ្ទៃ​ទឹក​រហូតដល់​ដែនដី​គោក​យ៉ាងពិត​ប្រាកដ​ទើបបាន​ជាមាន​ភាពរលូន​ដូចនេះ​។​IMG_0002 (8)
​ ​.​ដោយឡែក​សំរាប់​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ប្រេង​គេចពន្ធ​នាំចូល​ពីរ​បរទេស​វិញ​ក៍​កំពង់​ត្រូវបាន​គេ​មើលឃើញថា​ក្រុម​ឈ្មូ​ញ​បាន​ប្តូរ​វិធីសាស្ត្រ​បទល្មើស​ថ្មី​ហើយដោយ​ពីរ​មុខ​ប្រេង​គេចពន្ធ​យកមក​ស្តុ​ប​ទុក​លើដី​គោ​ករូច​ហើយ​បានធ្វើការ​ចែកចាយ​លក់​បន្ត​ប៉ុន្តែរ​សំរាប់​បច្ចុប្បន្ន​ប្រេង​ដែល​សំរាប់​លក់​ឲ្យ​ក្រុម​ទូក​នេសាទ​គេ​មិន​ធ្វើ​ដូច​មុនៗ​ទេ​(​ពីមុន​នាំ​ប្រេង​យកមក​លក់​ឲ្យ​ស្រស់ៗ​ដល់​កន្លែង​ចតទូក​តែម្តង​)​តែ​ឥឡូវ​គេ​ប្តូរ​វិធីសាស្ត្រ​ថ្មី​ប្រេង​ទាំងនោះ​មិនត្រូវ​បាន​គេ​នាំមក​កាន់​ដីគោក​ដូច​មុន​ទៀត​ទេ​ដោយ​ការលក់ដូរ​គឺ​គេ​ធ្វើឡើង​តាមរបៀប​ទិញ​លក់​(​បុ​ង​ប្រេង​)​នៅលើ​ដីគោក​រូ​ច​ហើយ​កាន់​បុ​ង​ប្រេង​ទៅ​បើក​ប្រេង​នៅក្នុង​លំហរ​សមុទ្រ​។​សកម្មភាព​IMG_0002 (8)

ការលក់ដូរ​ប្រេង​ល្មើសច្បាប់​សំរាប់​ទូក​នេសាទ​ដូចនេះ​វា​ជា​វិធិ​សា​ស្ត្រី​ថ្មី​និង​ល្អ​បំផុត​សំរាប់​ក្រុម​ល្មើស​ពីរ​ព្រោះថា​គ្រប់​ទូក​នេសាទ​តូចធំ​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនូ​ន​ប្រមាណ​ជាង​៤០០០​ទូក​គឺ​ទូក​មួយណា​ក៍​ទឹ​ញ​ប្រេង​ខុសច្បាប់​នេះ​ប្រើប្រាស់​ផងដែរ​ពោលគឺ​មិនមាន​ទូក​នេសាទ​ណាមួយ​ទិញ​ប្រេង​ស្រប់ច្បាប់​យកទៅ​ប្រើប្រាស់​នោះឡើយ​(​ដោយសារតែ​តំ​ម្លែ​ថ្លែ​)​។​
​ ​.​ពាក់​ព​ន្ធ័​បញ្ហារ​ការ​ទឹ​ញ​ប្រេង​បែប​ខាងលើនេះ​ត្រូ​បាន​បងប្រុស​ឈ្មោះ​ស៊ុះ​យា​រស់នៅ​តំបន់​ទំនប់រលក​មាន​មុខរបរ​នេសាទ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​ការទិញ​ប្រេងម៉ាស៊ូត​សំរាប់​IMG_0002 (8)

ប្រើប្រាស់​ទូក​នេសាទ​គេ​ធ្វើ​របៀប​ល​ក់បុង​នៅលើ​គោក​ហើយ​កាន់​បុ​ង​ទៅ​ចាក់​ប្រេង​នៅ​កណ្តាល​សមុទ្រ​ដូចនេះ​ទើប​និង​កើតមាន​រយៈពេល​២​ទៅ​៣​ខែ​នេះ​ទេ​ពោលគឺ​គេ​ប្រើ​វិធី​បែបនេះ​ស្របពេល​ដែល​រាជ​រដ្ឋា​រិត​បន្តឹង​ការនាំ​ប្រេង​គេចពន្ធ​មក​លក់​ក្នុងស្រុក​។​ដោយ​ចាប់តាំងពីរ​ពេល​នោះមក​ក្រុម​ឈ្មូ​ញ​រកស៊ី​ប្រេង​ខុសច្បាប់​គេ​ធ្វើ​របៀបនេះ​រហូត​និង​មិន​ហាន​ដឹក​ប្រេង​មក​ដីគោក​ធ្វើការ​លក់ដូរ​ឆៅៗ​ដូច​មុន​នោះឡើយ​ព្រោះ​ខា្ល​ចគយ​ចាប់​។​ហើយ​នៅក្នុង​ចំណោម​មេ​ឈ្មូ​ញ​រកស៊ី​ប្រេង​ខុសច្បាប់​ទាំង​អស់គេ​សង្កេតឃើញ​នៅ​មានតែ​ឈ្មូ​ញ​ម្នាក់​(​ឈ្មោះ​IMG_0002 (8)

ចិត​)​ប៉ុ​ណ្ណុះ​ដោយ​មេ​ឈ្មូ​ញ​ឈ្មោះ​ចិត​នេះ​គឺជា​មនុ​ស្សមាន​ឥទ្ធិពល​បំផុត​នៅ​ទឹកដី​ក្រុង​.​ខេត្ត​ព្រះសីហនុ​ពីព្រោះ​ពូជ​ពង់​ខ្សែស្រឡាយ​មេ​ឈ្មូ​ញ​ម្នាក់នេះ​គឺ​សុទ្ធសឹង​ជាមុន​ស្សមាន​លុយ​មានបុណ្យ​ស​ក្ក័​ធំ​ទាំងអស់​ដូចនេះ​ការរកស៊ី​ល្មើសច្បាប់​របស់គេ​មិនមាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ជា​មូ​យ​ឡើយ​ដោយ​ប្រេងម៉ាស៊ូត​គេ​ពន្ធ​ដែល​គេ​នាំ​ចូលមក​ដីគោក​ចូល​តាម​ចំណុច​អតីត​បន្ទាយ​វិ​រៈ​លេខ​៣៤០​ប៉ូលីស​ព្រំ​ដែនទឹក​ស្ថិតនៅក្នុង​ភូម​លេខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ក្នុង​មួយ​យប់ៗ​មិនតិច​ជា​១០​ឡាន​ទៅ​១២​ឡាន​នោះឡើយ​រូ​ច​ហើយ​ដឹកចេញទៅ​តាមផ្លូវ​ថ្មី​IMG_0002 (8)

ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៤​ដើម្បី​បន្ត​យកទៅលក់​តាម​តំបន់​ដែល​ពូកគេ​បានគ្រោង​ទុកដូចជា​តំបន់​កោះ​ខ្យ​ង់​.​វាលរេញ​.​ស្រែអំបិល​.​ស្ទឹងហាវ​រូ​ម​និង​ក្រុងព្រះសីហនុ​ផងដែរ​ហើយ​អ្វីដែល​គូរ​ឲ្យ​ចាប់​អារ​ម្ម​នោះ​គឺ​ស្ថា​នី​ប្រេង​ឥ​ទ្ធ​នៈ​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ក៍បាន​យក​ប្រេង​ខុសច្បាប់​នេះ​ធ្វើការ​លក់ដូរ​យ៉ាង​រលូន​ផងដែរ​។​សរុបសេចក្តី​មក​មេ​ឈ្មោះ​ចិត​ដ៍​មាន​ឥទ្ធិពល​ម្នាក់នេះ​រកស៊ី​មុខរបរ​លក់​ប្រេង​ខុសច្បាប់​បែបនេះ​ជាង​១០​ឆ្នាំ​មកហើយ​មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញមុខ​ប​ង្រា្គ​ប់​នោះឡើយ​ពិ​ព្រោះ​ពូកគេ​ខ្លាច​អំណាច​បុណ្យ​ស​ក្ក័​នែ​ក្រុម​គ្រូ​សារ​មេ​ឈ្មូ​ញ​IMG_0002 (8)

នេះហើយ​សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ​ទៀ​សុខា​ដែលជា​មេ​បញ្ជាករ​រង​កង​ទ​ព័​ជើង​ទឹក​មូល​ដា្ឋ​ន​រាម​និង​ជា​មេ​ប្រធាន​សន្តិសុខ​លំហរ​សមុទ្រ​ដ៍​មាន​ឥទ្ធិពល​នៅលើ​ផ្ទៃសមុទ្រ​ខ្មែរ​ទាំងមូល​ក៍​ហាក់ដូចជា​មិនមាន​ប្រតិកម្ម​លើ​បញ្ហារ​នេះ​ផង​ទេ​។​ជុំវិញ​បញ្ហារ​នេះ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​សូម​សុំ​ណូ​ម​ពរ​ទៅដល់​រាជរដ្ឋាភិបាល​មេត្តា​ចាប់​អរ​ម្ម​លើ​បញ្ហារ​នេះ​ផង​ពីព្រោះ​ទង្វើ​បែប​ឃុបឃិត​និង​ប្រើប្រាស់​អំណាច​បែប​មិន​គោរព​ច្បាប់​ដូចនេះ​វា​ជា​បញ្ហារ​ខាតបង់​នៅ​ថិ​វិកា​ជាតិ​ក្នុង​មួយឆ្នាំៗ​មិនតិច​លាន​ដុល្លា​នោះឡើយ​៕