ក្រោយពី​ដក​មេ​ប៉ុស្តិ៍ លោក ប៉ាង ពុំសែន ចេញ​លេច​ធ្លាយ​រឿង​សម្រាស់​បន្តបន្ទាប់​ ​មហាជន​សង្ស័យ​ហែកហួរ​គ្នា​រឿង​លាភសក្ការៈ

0


​កំពង់ឆ្នាំង​៖ បន្ទាប់ពី​លោកនាយ​ប៉ុស្តិ៍​ឃុំ​កំពង់ព្រះ​គគីរ ត្រូវ​ដកយក​មក​បញ្ឈ​រ​ជើង​នៅ​ខេត្ត បាន​បង្ក​អោយ​កើតឡើង​នូវ​រឿង​ចំ​រ៉ូង​ចំ​រ៉ា​ស់​២ ធ្វើអោយ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ឈឺក្បាល​យ៉ាងខ្លាំង ស្រាប់តែ​លេច​ធ្លាយ​ថា​មាន​បទល្មើស​ដាក់​សំ​រ៉ា​ស់​ជាច្រើន​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី ស្តី​ពាក់​កន្ទេល ស្ថិតនៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃើ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយក៍​មានការ​ចុះផ្សាយ​ពីសារ​ព័ត​មាន​ជា​បន្តបន្ទាប់​ដែល​អាជ្ញាធរ​ជំនាញ​បាន​ចេញមុខ​បញ្ជាក់ថា​ពិតជា​មាន​មែន​តែ​ចំនួន​តិចតួច​ទេ ។
​ ​សូម​រម្លឹកថា លោក ប៉ាង ពុំសែន នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ត្រូវបាន​ស្នងការ​នគរបាល​ខេត្ត​ដក​យកមក​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៤​កន្លងទៅនេះ ក្រោយពី​ទទួលបាន​របាយការណ៍​ពី​លោក​មេឃុំ​កំពង់ព្រះ​គគីរ និង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​៨២​គ្រួសារ សុំអោយ​ផ្លាស់ប្តូ​រលោក​មេ​ប៉ុស្តិ៍ និង​មន្ត្រី​នគរ​ម្នាក់ទៀត​ឈ្មោះ ទុំ សារ៉ុន ត្រូវជា​ប្អូនថ្លៃ​លោក ប៉ាង ពុំសែន ដោយ​រួមគ្នា​ធ្វើបាប​កៀបសង្កត់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​នាពេល​កន្លងមក តែ​ការដក លោក ប៉ាង ពុំសែន មក​បញ្ឈរជើង​នោះ លោក ទុំ សារ៉ុន មិនត្រូវ​បាន​ដក​ឡើយ ដោយ​គ្រាន់តែ​ជា​មន្ត្រីក្រោមឱវាទ ម្យ៉ាងទៀត ខ្វះ​កម្លាំង​ប្រចាំ​ប៉ុស្តិ៍​ផង ។DSC05622324324324
​ ​ប្រភព​ពត៌មាន​ពី​មន្ត្រីជលផល​បានអោយដឹងថា ក្រោយពី​ការដក​លោក​មេ​ប៉ុស្តិ៍​បាន​ប៉ុន្មាន​ថ្ងៃ លោក​ទុំ សារ៉ុន ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ បាន​នាំ​អ្នក​សារពត៌មាន​ចំនួន​២​នាក់​ទៅ​ថត​បទល្មើស​នេសាទ​ដាក់​សម្រាស់ នៅ​តំបន់​អភិរក្ស​ពូជ​ត្រី​ស្តី​ពាក់​កន្ទេល ស្ថិតក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ហើយ​យកមក​ធ្វើការ​ចុះផ្សាយ ។ ក្រោយពី​ការចុះផ្សាយ មន្ត្រីជលផល​បានអោយ​លោក ទុំ សារ៉ុន ជូនទៅ​មើល​បទល្មើស​នេសាទ​ដាក់​សម្រាស់​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​ពេលទៅដល់​រក​មិន ឃើញ​សម្រាស់​ទេ ឃើញតែ​កំសួល​កំ​ពិស​ប៉ុណ្ណោះ ។ ពេលនោះ​មន្ត្រីជលផល​បាន​រាយការណ៍ ទៅ​ថ្នាក់លើ ស្រាប់តែ​នៅ​ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៤ លោក ទុំ សារ៉ុន រួម​ដំណើរ​ជាមួយ​ប្អូនប្រុស​ម្នាក់ទៀត បាន​ជូន​អ្នក​សារពត៌មាន និង​ជនជាតិ​វៀតណាម​ដោយមាន​ម៉ាស៊ីន​ខ្យល់​ទៅ​ចំណុច តំបន់​អភិរក្ស​ពូច​ត្រី ស្តី​ពាក់​កន្ទេល ដើម្បី​មុជ​យក​សម្រាស់​មក​ដា​ក់លើ​ទូក ហើយ​ទូរស័ព្ទ​ប្រាប់ អាជ្ញាធរខេត្ត មន្ត្រីរដ្ឋបាល​ជលផល ដើម្បី​ចុះទៅ​ពិនិត្យមើល ។DSC05622324324324 (1)
​ ​លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​និយាយ​ងោ​យ​ដឹងថា លោក​បានទទួល​បញ្ជា​ពី​លោក​អភិបាលខេត្ត​អោយ​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅពិនិត្យ​មើល ។ លោក​ក៍​បានអោយ​មន្ត្រី​ជំនាញ​របស់លោក​ចុះទៅ​ពិនិត្យមើល ថា​មាន​ពិត​ដែរឬទេ​? វា​មាន​ទំហំ​ប៉ុនណា​? វា​បង្ក​វិនាសកម្ម​ដែរឬទេ​? ពេលទៅដល់​ឃើញ​សម្រាស់​មាន​១​ទូក​ដែល​យក​ឡើង​ពី​ទឹក ហើយ​យកមក​ដាក់​លើ​ទីទួល​វត្ត​កំពង់ព្រះ​គគី កាប់​ជា​កមណាត់​តូចៗ​ប្រគល់អោយ​ព្រះសង្ឃ​ធ្វើ​អុស​ដុត លោកនាយ​ខណ្ឌ​បាន​បញ្ជាក់ថា​សម្រាស់​ពិត​ជាមាន​មែន ហើយ​វា​មាន​ចំនួន​តិចតួច​មិន​ច្រើន​រាប់​ហិកតា​ដូច​ការនិយាយ​នោះទេ ។DSC05622324324324 (1)
​ ​លោក ថា​ន់ សា​រុំ អភិបាលស្រុក​បរិបូណ៌​បាន​ងោ​យ​ដឹងថា លោក​បានទទួល​បញ្ជា​អោយ ចុះមក​ពិនិត្យមើល​ជាមួយ​គេ​ដែរ ពេល​ដល់​ចំណុច​នោះ​លោក​ពិតជា​ឃើញ​សម្រាស់​មែន ប៉ុន្តែ​វា​ស្ថិតនៅលើ​ខ្នង​កោះ​ដែល​ប្រជាពលរដ្ឋ​កាប់​ធ្វើ​ចំការ​ពី​ពេលកន្លងមក គែ​មិន​ស្ថិតនៅក្នុង​ព្រែក អភិរក្ស​នោះទេ ។ លោក​បាន​ចោទ​ជា​សំណួរ​ថា ពេលដែល​អតីត​មេ​ប៉ុស្តិ៍​នៅ ហេតុអ្វី​បានជា​មិន​ឮថា​មាន​សម្រាស់​នៅ​ទីនោះ​ផង ពេល​ដក​មេ​ប៉ុស្តិ៍​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ម៉េច​ក៍​លេច​ឮថា​មាន​? ហើយ​ការដែល​ជួន​ជនជាតិ​វៀតណាម​យក​ម៉ាស៊ីន​ខ្យល់​ទៅ​មុជទឹក​រក​សម្រាស់​នោះ​វា​ហាក់ដូចជា​រៀបចំ​ផែនការ​ទុកជាមុន​ស្រេច ។ លោក​បាន​បន្តថា បើ​លោក​ចាំ​មិន​ខុស​ទេ​ពេល​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​សុំ​ដក​មេ​ប៉ុស្តិ៍​នោះ​គឺ​ជួបជុំគ្នា​នៅផ្ទះ​លោក​ផាន់​ផល្លា ជា​ប្រធាន​សហគមន៍​នេសាទ ។ ប៉ុន្តែ​ក្រោយពី​មានការ​ដក​មេ​ប៉ុស្តិ៍ បែរជា​មានការ​ចោទប្រកាន់ ប្រធាន​សហគមន៍​នេសាទ​ឃុបឃិត​ជាមួយ អ្នក​ដាក់​សម្រាស់ រឿង​នោះ​លោក​សង្ស័យថា​ជា​រឿង​គំនុំ និង​លាង​កំហុស​អោយ​មេ​ប៉ុស្តិ៍​ដែល​ត្រូវ​ដកចេញ​ប៉ុណ្ណោះ ។DSC05622324324324 (1)
​ ​ប្រធាន​សហគមន៍​នេសាទ លោក ផាន់ ផល្លា ត្រូវបាន​រង​ការចោទប្រកាន់ថា យកលុយ​ពី​ការដាក់​សម្រាស់​ក្នុង​ដែន​អភិរក្ស​ខាងលើ ចំនួន​៥០​ម៉ឺន​រៀល​ក្នុង​១​កន្លែងៗ តែ​លោក​បាន​បដិសេធថា​មិន​ពិត​ដូច​ការចោទប្រកាន់​មកលើ​រូបលោក​នោះទេ ។
​ ​រឿងរ៉ាវ​ខាងលើ សាធារណៈជន​បានធ្វើការ​សន្និដ្ឋានថា ជាការ​ហែកហួរ​គ្នា​រឿង​ការ ទទួល លាភសក្ការៈ ព្រោះ​ក្រោយពី​ពេលដែល​ដក​លោក​មេ​ប៉ុស្តិ៍ ប៉ាង ពុំ​សេន​ចេញ ទើប​មានការ​បែកធ្លាយ​រឿងនេះ​ជា​បន្តបន្ទាប់ ពី​ពេលមុន​គឺ​សម្ងំ​ទទួល​លាភសក្ការៈ​ទាំងអស់​គ្នា តែ​ពេលនេះ​នាំគ្នា រកកល​ហែកហួរ​កកាយ ជះ​ទឹក​ដាក់គ្នា​ប៉ុណ្ណោះ ។