ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំថ្ងៃទី១៨ ខៃសីហា ឆ្នាំ២០២៤ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសាច់ក្រុងកំពង់ធំយុទ្ធភាពទី៤

0

ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ប្រចាំថ្ងៃ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗក្នុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលពួកក្រុមជ្រុលនិយមប្រតិកិរិយា មានផែនការប្រកាសគៀងគរប្រមូលផ្ដុំកម្លាំងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបទការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រុមជ្រុលនិយមខុសច្បាប់ បានគ្រោងទុកនៅក្នុងឱកាសដែលពួកគេបានធ្វើបាតុកម្មដោយហិង្សានេះ  ពួកគេនឹងដុតបំផ្លាញផ្ទះសម្បែង ឆក់ប្លន់ ទ្រព្យសម្បត្តិ របស់មន្ត្រីរាជការ និងប្រជាពលរដ្ឋស្លូតត្រង់ នៅទីក្រុងភ្នំពេញ បង្ករចលាចលក្នុងសង្គម ធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម វិនាសកម្មដូចក្នុងសម័យអតីតកាល ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាទបញ្ជាក់បន្ថែមទៀតថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានវិធានការយ៉ាងមុឺងម៉ាត់ក្នុងការទប់ស្កាត់ មិនឱ្យសភាពការណ៍នេះកើតឡើងនៅកម្ពុជាបានជាដាច់ខាត​។ ជាក់ស្ដែងក្រុមជ្រុលនិយមមួយចំនួនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយមេខ្លោងមួយចំនួនទៀតត្រូវបានចេញសារភាពទទួលស្គាល់ទោសកំហុសរបស់ខ្លួន និងសុំការសន្ដោសប្ររណី។ ដោយឡែកចំពោះក្រុមជ្រុលនិយមមួយចំនួនទៀតរួមទាំងវត្ថុតាងបង្កហិង្សាត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងអន្តរាគមន៍ រួមនិងយោធិនទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ សម្ភារៈ មធ្យោបាយ និងបណ្ដាកិច្ចការធានាគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូនក្នុងភារៈកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងការពាររក្សា ឲ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជា ។អត្ថបទ វេហាស៍