ប៉ូលិស​ឃាត់ខ្លួន​ជនដៃដល់ ចំនួន​៣ នាក់​ក្នុងករណី​វាយ​សម្លាប់​ស្ត្រី​កូនខ្លី​

0

​ខេត្តក្រចេះ​៖ ជនសង្ស័យ​៣​នាក់​ក្នុងចំណោម​បក្សពួក​៥​នាក់ គឺ​ត្រូវ​នគរបាល ស្រុក​សំបូរ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​បានរួម​គំណិត​គ្នា ធ្វើ​សកម្មភាព​ចាប់​ស្ត្រី​កូនខ្ចី​ម្នាក់​អូស​ទម្លាក់​ពីលើផ្ទះ វាយបំបាក់​.​ក រហូតដល់​ស្លាប់ រួច​យកទៅ​ចោល​ក្នុង​ទឹក​បឹង កាលពី​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ស្រែ ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។​
​ជនដៃដល់​ត្រូវ​នគរបាល​ស្រុក​សំបូរ​ចុះ​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃទី​២៣​តុលា​បន្ទាប់ពី​ជននេះ​និង​បក្ខពួក​ព្រួត​គ្នា​វាយ​សម្លាប់​ទៅលើ​ស្ត្រី​រងគ្រោះ​ដោយ​ចាប់​សម្រាត​យក​ក្រមា​រុំ​មុខ​រួច​អូស​ពីលើផ្ទះ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ទើប​វាយបំបាក់​.​ក​សម្លាប់​ទម្លាក់​ចូល​ទឹក​បឹង​។​IMG-20141023-WA0005
​លោក​អនុ​សេនី​យ៏​ឯក​ឈិន សំបូរ អធិការរង​ទទួល​បទល្មើស​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ព័​ត៍​មាន​ភ្លាម កម្លាំង​នគរបាល​បាន​ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនដៃដល់​បាន​ចំនួន​៣​នាក់​ក្នុងចំណោម​បក្សពួក​៥​នាក់ ១​ឈ្មោះ​ចក់​ណែម​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជា​ជនដៃដល់ ២ ឈ្មោះ​ត្រៃ អេ​ន ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ និង​ទី​៣​ឈ្មោះ យ៉យ អេ​ន ភេទ​ស្រី អាយុ​៦១ ទាំងពីរ​នាក់​នេះ​ជា​ប្តី​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្រែង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​។​IMG-20141023-WA0004
​ដោយឡែក​ស្ត្រី​រងគ្រោះ ឈ្មោះ​អំ​ផាត​មុំ​អាយុ​៣២​ឆ្នាំ​ជា​ស្ត្រី​សរសៃ​ខ្ចី​ដែល​ទើបតែ​សម្រាល​កូនស្រី​បាន​ជាង​២​ខែ និង​ស្នាក់​នៅលើផ្ទះ​តែម្នាក់ឯង​នៅ​ចំណុចកើតហេតុ​។​
​លោក​អធិការរង​បាន​បន្តថា​ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នោះ​មាន​គ្នា​៣​នាក់ គឺ​ត្រូវបាន​ឃាត់​ខ្លូន​បាន​ម្នាក់​នៅពេលដែល​កម្លាំង​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ចំ​ណែ​ពីរ​នាក់​ទៀត​កំពុង​រត់គេចខ្លួន ដោយ​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​រស់​នៅក្បែរនោះ​គឺ​សង្ស័យ​ពីបទ​រួមគំនិត​ក្នុង​អំពើ​ឃាតកម្ម​នេះ ក៏​ត្រូវបាន​ឃាត់ខ្លួន​យកមក​សាកសួរ​ដែរ​។​IMG-20141023-WA0003
​គួរ​បញ្ជាក់ថា អំពើរ​ឃាតកម្ម ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២២​ខែតុលា​នៅពេលដែល​ស្ត្រី​រងគ្រោះ​រូបនេះ​កំពុងតែ​នៅលើផ្ទះ​ជាមួយនឹង​កូនតូចៗ​ខណៈដែល​ប្តី​មិនទាន់​មកពី​ព្រៃ​។​ជនដៃដល់​និង​បក្សពួក​២​នាក់​ទៀត​បាន​ឡើងទៅ​លើផ្ទះ​របស់​ស្ត្រី​រងគ្រោះ​និង​បាន​ចាប់​ស្ត្រី​រងគ្រោះ​យក​ក្រមា​រុំ​មុខ​ហើយ​ចាប់​អូស ចូលទៅ​ក្នុងព្រៃ ហើយ​បានធ្វើ​សកម្មភាព​វាយបំបាក់​.​ក​ស្ត្រី​រងគ្រោះ​ទាំង​ភាព​អាក្រាត​រួច​ទម្លាក់​ចូល​បឿន​ក្នុង​ទឹក​បឹង​ខាងក្រោយ​ផ្ទះ​ចម្ងាយ ជាង​ពីរ​គីឡូ​មែត្រ​។IMG-20141023-WA0005