ខេត្តព្រះសីហនុ៖ ក្នុងឱកាសអបអរសារទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនខេត្តព្រះសីហនុបាន ចុះហត្ថលេខា ស្តីពីការបង្កើតទំនាក់ទំនងខេត្ត-ក្រុង សម្ព័ន្ធមេត្រីភាពរវាង ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ែមិន នៃសាធារណរដ្ឋប្រជាមានិតចិន ។ដោយពីធីនេះ បានរៀប ចំឡើងនៅសាលាខេត្តព្រះសីហនុ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថារហូតមកដល់ពេលនេះ រយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមក មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ត្រូវបាន ត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងបន្តរក្សាទំនាក់ទំនងយ៉ាង យកចិត្តទុកដាក់ដោយថ្នាក់ ដឹកនាំ ជំនាន់ក្រោយៗ របស់ប្រទេសកម្ពុជា ចិន ហើយភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធលើគ្រប់ វិស័យ ដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរ ជាតិ ដោយទទួលបាននូវសមិទ្ធផលយ៉ាងច្រើន។នៅឆ្នាំ២០១០ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សម្រេចលើក កម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរ “ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងនៅឆ្នាំ២០១៩ ប្រទេសទាំងពីរក៏បានចាប់ផ្តើមរួមគ្នា “កសាងសហគមន៍រួមវាសនាតែមួយ” នេះ គឺជាមូល ដ្ឋានគ្រឹះដ៏សំខាន់ក្នុងការ ជំរុញទំនាក់ ទំនងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាព និងការអភិវឌ្ឍ របស់ ខេត្តព្រះ សីហនុ ជាខេត្តតំបន់ឆ្នេរមានសក្តានុពលធនធានធម្មជាតិដ៏សម្បូរបែបដែលមានអ្នកវិនិយោគ និងអ្នកទេសចរណ៍ជនជាតិចិន ច្រើនជាងគេ។ មូលដ្ឋាន នៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍និងកសិកម្ម។ល។រួមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមមាន ផ្លូវគោកផ្លូវដែកផ្លូវអាកាសផ្លូវទឹកនិងមានផ្លូវល្បឿនលឿនងាយស្រួលក្នុងការធ្វើដំណើរមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់កម្ពុជាក្នុងការដឹកទំនិញចេញចូលទៅកាន់បណ្ដាលប្រទេសទូទាំងពិភពលោក។
លោក វៃ គីលៀង (Wei Keliang) ប្រធានគណៈកម្មាធិការទីក្រុងស៊ែមិន នៃក្រុមប្រឹក្សាសភានយោ បាយ ប្រជាជនចិន បានថ្លែងអំណរគុណបាននាំប្រតិភូមកទស្សនកិច្ចកម្ពុជា និងបានជំរាបជូនពីស្ថានភាព របស់ទី ក្រុងស៊ែមិន ជាទីក្រុងឆ្មេរសមុទ្រស្រស់ស្អាត មួយ ជាតំបន់សេដ្ឋកិច្ចមួយក្នុងចំណោមតំបន់សេដ្ឋកិច្ច៤ ដែល បង្កើតនៅក្នុងប្រទេសចិន បានបើកចំហតជើងមេឃ មានដៃគូរ ២២៣ ប្រទេសក្នុងតំបន់ មានគមនាគមន៍ ចម្រុះសម្បុរបែប មានទំនាក់ទំនងល្អជាមួយកម្ពុជា ឆ្នាំនេះជាឆ្នាំមិត្តភាពចិន-កម្ពុជា យើងចង់ឲ្យមានទំនាក់ ទំនងរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព នៃប្រទេសទាំងពីរបាន ល្អ ហើយខេត្តព្រះសីហនុ និងទីក្រុងស៊ែមិន ជាខេត្តក្រុងដែលមានភូមិសាស្ត្រដូចគ្នាមានកិច្ចសហប្រតិបត្តិការទៅលើ.ការគ្រប់គ្រងទៅលើតំបន់ឆ្នេរ .ផ្តោតសំខាន់ទៅ លើកំពង់ផែ ទៅលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងទេសចរណ៍ សង្ឃឹមថា ការសហការជាមួយកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែក្រុងស៊ែមិន កាន់តែស៊ីជំម្រៅបន្ថែមទៀត ហើយទីក្រុងស៊ែមិន ធ្វើជា ស្ពានផ្សព្វផ្សាយអំពីសក្តានុពលល្អរបស់ខេត្តព្រះ សីហនុ ទៅដល់អ្នក វិនិយោគនិងទេសចរទីក្រុងស៊ែមិនឱ្យមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន៕
នាគសមុទ្រ