អាជ្ញាធរ​រារាំង​រថយន្ត​មិនអោយ​ចូល​ចត​បេន​ផ្សារ​ក្រុង​បាន​លុង​ជាការ​ផ្គើន​និង​ចំណា​សម្តេចនាយក​

0


​ខេត្តរតនគិរីៈ អាជ្ញាធរ​កំ​ពូ​ង​រារាំង​រថយន្ត​ដឹក​អ្នកដំណើរ​ពី​តាម​បណ្តាល​ស្រុក និង​ភ្ញៀវ​ទេសចរណ៍​មិនអោយ​ចូល​ចត​នៅ​ចំណត​ផ្សារ​ក្រុង​បាន​លុង ប្រហែលជា​មានការ​ញុះ​ញ៉ុ​ង​ពី​ឈ្មួញ​ណា​ម្នាក់ ជាការ​ផ្គើន​និង​ចំណាស​ម្តេច​ចុះ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១០​។ ចំណែក​រថយន្ត​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ខេត្ត​ផ្សេងៗ​ចត​ត្រង់ណា​ក៏​អាជ្ញាធរ​មិន​ឈឺក្បាល់​ដែរ​។​
​បើ​យោងតាម​របាយការណ៍​វិនិយោគ​ផ្សារ​បាន​លុង​មួយរូប​បានអោយដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែតុលា ឆ្នាំ​២០១៤​នេះ គឺ​ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤ អាជ្ញាធរ​បញ្ជា​កម្លាំង​នគរបាល​ចរាចរ​និង​នគរបាល​សណ្តាប់ធ្នាប់​រា​រាំង​មិនអោយ​រថយន្ត​ដឹក​កសិផល​ពី​បណ្តាល​ស្រុក​ក្នុង​ខេត្ត និង​រថយន្ត​ភ្ញៀវ​ទេសចរណ៍​ចូលមក​ចត​ក្នុង​ចំណត​នៅ​ផ្សារ​ក្រុង​បាន​លុង ជាហេតុ​ធ្វើអោយប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ ចំណែក​រថយន្ត​ដឹក​អ្នកដំណើរ ឫ​ភ្ញៀវ​ដែល​ឆ្លងកាត់​ខេត្ត​ផ្សេងៗ​ទៅ​ប្រទេស​វៀតណាម​នោះ ចង់​ចត​ត្រង់ណា​ក៏បាន​ដែរ ជាពិសេស​ទៅទៀត​នោះ​រថយន្តក្រុង​របស់​ប្រទេស​វៀតណាម​។​ចំណែក​IMG_2933

ដាច់ដោយឡែក​មួ​យ​ទៀត​នោះ​ពេល​ថ្មីៗ​នេះ​មាន​មេខ្យល់​មួយរូប​ឈ្មោះ ជា គួ​ង ជា​អ្នកវិនិយោគ​យក​ភាស៊ី​អនាម័យ​ក្រុង​បាន​លុង​កំពុង​ដើរ​ញ៉ុះ​ញ៉ុ​ង​អាជីវករ​ជាង​១០០​នាក់​មិនអោយ​បង់​ភាស៊ី​ជាការ​ផ្ទុយ​ពី​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ​យ៉ាង​គគ្លើន​។​
​ ​គួរបញ្ជាក់​ដី​ដែលមាន​ទទឹង​៥៤x១១០ ស្មើរ​៥៩៥០​ម៉ែត្រការ៉េ នៅខាងមុខ​ជាប់​ផ្សារ​ក្រុង​បាន​លុង​នោះ​ត្រូវបាន​ឯកឧត្តម​ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សំណើរ​ជូនទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​អោយ​ទុកជា​

សម្បត្តិ​សាធារណៈ​សំរាប់​ចំណតរថយន្ត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយ​រក្សាបាន​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជាពិសេស​សំរាប​បញ្ជៀ​ស​នូវ​អគ្គីភ័យ ហើយ​ចំណា​របស់​សម្តេចនាយក​ចុះ​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០១០៕