កំពង់ឆ្នាំង៖យុវជនជាអ្នកប្រើប្រាស់គ្រឿងញៀន ចែកចាយ និងផ្តល់ទីតាំងអោយគ្នាគេជក់
ថ្នាញៀន៤នាក់ត្រូវបានសមត្ថកិច្ចចំរុះព្រួតគ្នាឡោមពទ្ធ័និងចាប់បាននៅលើផ្ទះ។ការបង្ក្រា
បគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ២៤ ខែតុលាឆ្នាំ២០១៤នៅលើលំនៅដ្ឋានមួយកន្លែង ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក គឹមសារ៉េត នាយរងការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាន
នគរបាលខេត្ត បាននិយាយអោយដឹងថា៖កិច្ចប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀនខាងលើ
នេះ ដឹកនាំដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដោយមានការ
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងមន្ត្រីនគរបាលក្នុងការិយាល័យប្រឆាំងគ្រឿងញៀន
ខេត្ត រួមសហការគ្នាបង្ក្រាប ក្រោយពីមានការរាយការណ៍និងចង្អុលបង្ហាញពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានទាំង៤នាក់នោះគឺ៖ ១ឈ្មោះ ទីវ ដារាវីត អា
យុ៣២ឆ្នាំ ជាអ្នកផ្តល់ទីតាំង ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ២ឈ្មោះ ខាន់ សុភត្រា អាយុ២១ឆ្នាំ ៣ឈ្មោះ រុំ សារ៉ាន់ អាយុ៣២ឆ្នាំ និង៤ឈ្មោះ ហៀង សេង ហួរ អាយុ២០ឆ្នាំ ពួកគេទាំង៣នាក់ជាអ្នកប្រើប្រាស់ថ្នាំញៀន និងពួកគេទាំង៤នាក់រស់នៅក្នុងភូមិសង្កាត់ខាងលើ ហើយពួកគេសុទ្ធជាអ្នកសកម្មប្រើប្រាស់ និងចែកចាយថ្នាំញៀន។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមានទូរសព្ទ័ដៃ១គ្រឿង លុយ៩០០០រៀល និងឧ
បករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួនទៀត ចំណែកថ្នាំញៀនសមត្ថកិច្ចអោយដឹងថា ត្រូវ
បានពួកគេបោះចោលក្នុងបង្គន់អស់ទៅហើយ នៅពេលសមត្ថកិច្ចឡោមពទ្ធ័ផ្ទះ និងទំរាំគេអនុញ្ញាតិអោយសមត្ថកិច្ចឡើងឆែកឆេរក្នុងផ្ទះនិងបន្ទប់។
\
ជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងតាមនិតិ
វិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីធ្វើការចោទប្រកាន់ ជំនុំជំរះ និងផ្តន្ទាទោសតាមផ្លូវច្បាប់៕ កំពង់ឆ្នាំង,ថ្ងៃទី២៤.១០.២០១៤




































