ឯកឧត្តម​ សោម ស៊ុន​  នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណ បក្សប្រជាជនកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ ទៅប្រគល់ជូនក្រុមគ្រួសារសព សមាជិកបក្ស និងឧបត្ថម្ភជូនសមាជិកបក្ស ​ដែលមានជីវភាពលំបាកខ្វះខាត

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា  ឆ្នាំ២០២៤ ឯកឧត្តម​ សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជន​ចុះមូលដ្ឋានស្រុកសណ្តាន់ ប្រធានក្រុ​មការងារគណបក្ស ប្រជាជនចុះមូលដ្ឋានឃុំដងកាំបិត និងសហការី បាន​នាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រគល់ជូនក្រុមគ្រួសារសពសមាជិកបក្ស១សព និងសមាជិកបក្ស ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ ចំនួន១៨ គ្រួសារ និងឧបត្ថម្ភជូន​អ្នកបើកបរ​កាណូតចំនួន ២នាក់ ជាអ្នកចម្លងសិស្សានុសិស្ស និងប្រជាជន ។​ ដែលពិធីនេះ​ប្រព្រឹត្ត​ទៅនៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្តាន់​ ខេត្តកំពង់ធំ ។

ឯកឧត្តម​ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធាន​គណបក្សប្រជាជនកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានីហ៊ុន​សែន​ ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនសមាជិកបក្ស ក៏ដូចជា​ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំង អស់ ត្រូវថែទាំសុខភាព​ រស់នៅស្អាត​ មានអនាម័យ​ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ​ ​និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិត​ទៀងត្រង់​  ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ​ ចិញ្ចឹមសត្វ​ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​ ឲ្យបាន​ល្អ​ប្រសើរ​ ។

ឯកឧត្តម​ សោម ស៊ុន ក៏បានថ្លែងអំណរ គុណដល់អ្នកបើកបរកាណូតទាំងពីរនាក់  ដែលកាណូតទាំងពីរ​គ្រឿងនេះ​ ជាអំ ណោយដ៏ថ្លៃថ្លារបស់​សម្តេច​មហា​បវរ​ធិប តី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ដេីម្បី​ចម្លងសិស្សានុសិស្ស និងប្រជាជន​ទូទៅដោយមិនគិតពីការនឿយហត់ និងបា​នណែនាំដល់ពួកគាត់ទាំង២នាក់  ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ក្នុង​ពេលដែលចម្លងសិស្ស និងប្រជាជន​ឆ្លងកាត់ដងស្ទឹងសែន​ ប្រកបដោយ​សុវត្ថិភាព​ ។នៅក្នុងឱកាសនេះ ឯកឧត្តម​ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សែន​ ជូនក្រុមគ្រួសារសពចំនួ​១សព  និង​ប្រជាពលរដ្ឋ  ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ទាំង ១៨គ្រួសារ ព្រមទាំងអ្នកបើកបរកាណូតចំនួន២នាក់ ដោយ​គ្រួសារសពចំនួន ១សព ទទួលបានអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស​ ទឹកត្រីទឹកស៊ីអីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ​ និងថវិកាចំនួ​ន២០ម៉ឺនរៀល ដោយឡែកក្រុមគ្រួសារ​សមាជិកបក្ស​ចំនួន​១៨គ្រួសារ និងអ្នកបើកបរកាណូតចំនួន២នាក់ផ្សេង ទៀត ទទួល​បាន​ក្នុង១គ្រួសារ ​នូវ​អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស​ ​ ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ។ដោយ វេហាស៍