កំពង់ធំ=សមត្ថិកិច្ចនគរបាលក្រុងស្ទឹងសែនចុះបង្ក្រាបក្រុមលក់ចែកចាយ សារធាតុញៀន និងអ្នកប្រើប្រាស់គ្រឿងញៀន ដោយមានការចង្អុលបង្ហាញពីរលោកឧត្តម សេនីយ៍ត្រី ជូរ សំអាន ស្នងការនគរបាលខេត្ត កំពង់ធំ បញ្ចាអោយ លោក ញែម ឈុនលី អធិការ ក្រុង ស្ទឹងសែន ដឹកនាំកំលាំងបង្ក្រាបជនល្មើសលក់ចែកចាយ គ្រឿងញៀនបាន កាលពីរថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង៩.០០នាទីយប់នៅចំនុចក្បែរស្ពានកំពង់ធំ ២នាក់និងនៅផ្ទះជនល្មើស ១នាក់ ក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនល្មើស ទី១មានឈ្មោះ តូ កុ សល អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ កំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ , ទី២ឈ្មោះ ខា ចិត្រា ហៅ វៀច អាយុ២១ឆ្នាំ មុខរបរ កម្មករ សំណង់ ទី៣ឈ្មោះ សី សុខហួរ អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង២នាក់រស់នៅភូមិ ក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឈ្មោះសី សុខហួរ នេះធ្លាប់ បានជាប់ពន្ធនាគា ចំនួន ២លើករួចមកហើយ ទី១ចំនួន ៤ខែ លើកទី២ ចំនួន១ឆ្នាំរហូតមកដល់ពេលនេះត្រូវបានចាប់ឃាតខ្លួនជាលើកទី៣ ក្នុងនោះចាប់បានវត្ថុតាង ប្រភេទដុំម្សៅក្រាម ពណ៍ស ម៉ាទឹកកក ទំងន់ ០,៣ក្រាម រួមជាមួយម៉ូតូ១គ្រឿង មនុស្ស៣នាក់ រហូតមកដល់ពេលនេះត្រូវបានធ្វើកំណត់ហេតុ បញ្ចូល ទៅតុលាការ ដើម្បី ចាត់វិធានការ ទៅតាមច្បាប់៕ ប៊ុនរិទ្ធី



































