លោក សួន សុខណា ត្រូវបានបញ្ជួនទៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៏ រថយន្តរបស់គាត់បុកជាមួយរថភ្លើង

0

ខេត្ត ព្រះសីហនុ៖លោក សួន សុខណា មេបញ្ជាការ តំបន់ប្រតិបត្តិការសិករងស្រុកស្ទឹងហាវ ខេត្ត បានរង របួសធ្ងន់និងត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗ ក្រោយពេលរថយន្តរបស់ គាត់ត្រូវ បានបុកជាមួយនិងរថភ្លើងយ៉ាងពេញទំហឹង។ហេតុការនេះបានកើត ឡើងនៅវេលាម៉ោង១២និង៤០នាទី លើផ្លូវដែក ស្ថិតនៅក្រុម១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសី​ហនុ ។

ពាក់ព័ន្ធទៅករណីនេះ បើតាម សាក្សីនៅតំបន់កើតហេតុ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញ លោក សួន សុខណា បើករថយន្ត ម៉ាក NISSAN NAVARA ពណ៍ស ពាក់ផ្លាកលេខព្រះសីហនុ  2B-8605 បានបើក ឆ្លងផ្លូវដែក ស្របពេលមាន រថភ្លើងមួយខ្សែបាន បើក មកដល់ផងដែរ(ក្នុងគោលដៅពីក្រុងភ្នំ ពេញមក ក្រុងព្រះសីហនុ)​ ហើយក៏បានបុកនិង រថយន្តលោក សួន សុខ ណា យ៉ាងពេញទំហឹងក្នុងពេលនោះ តែម្តង បណ្តាល ឲ្យរថយន្តរបស់គាត់រងការខួចខាត ផ្នែកខាង មុខស្ទើរ ទាំងស្រុង។ ចំណែកលោក  សួនសុខ ណា  បានរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗផងដែរដើម្បីជួយសង្រ្គោះ។ ដោយឡែកសំរាប់រថភ្លើង ក្នុងពេលកើតហេតុ មិនបានឈប់ទេ គឺនៅតែបើកទៅមុខ ជាធម្មតាឆ្ពោះទៅកាន់គោល ដៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕ នាគសមុទ្រ