លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជួបសំណេះសំណាលជាមួយសិស្សនាយនគរបាល-សិស្សនាយនគរបាលរង នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី០២

0

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី០២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី បានថ្លែងថាថ្ងៃនេះ មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល សាកសួរសុខទុក្ខ សុខុមាលភាព របស់ប្អូនៗនាឱកាសនេះ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាពេលកន្លងមក ហើយត្រូវបានប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាល ចាត់បញ្ជូនឲ្យចុះធ្វើកម្មសិក្សា នៅអធិការដ្ឋាន
និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តាមគោលដៅរៀងៗ ខ្លួន គឺដើម្បីផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង សម្រេចបានលទ្ធផលស្របតាមផែនការ របស់សាលាបណ្ឌិតសភានគរបាលកម្ពុជា ។

ជាមួយគ្នានោះដែរ លោកស្នងការនគរបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗត្រូវ÷១.គោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិ ២. ចេះសាមគ្គីភាព ៣.យកចិត្តទុកដាក់ ស្ដាប់ សាកសួរ កត់ត្រា ទទួលយក បទពិសោធន៍
ចំណេះដឹង  ក្នុងការបំពេញភារកិច្ច ជាប្រចាំថ្ងៃ របស់ថ្នាក់ដឹកនាំតាមគោលដៅនីមួយៗ យកអស់កម្លាំងកាយចិត្ត ខិតខំ ប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តសម្រេចជោគជ័យតាមការរំពឹងទុក ។

លោកលោកឧត្តមសេនីយ៍ត្រី ហេង សុផល សង្ឃឹមជឿជាក់ថា បន្ទាប់ពីប្អូនៗ បញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលខាងមុខ វិលត្រលប់មកបម្រើការងារនៅអង្គភាពវិញ នាំយកចំណេះដឹង បទពិសោធន៍ ចូលរួមអនុវត្ត តួនាទី ភារកិច្ចជំនាញ សម្រេចជោគជ័យ ស្រមតាមគោលនយោបាយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក សេង វណ្ណគីម នាយការិយាល័យបណ្តុះបណ្តាល បានឲ្យដឹងថា សិស្សនាយនគរបាល-សិស្សនាយនគរបាលរងចំនួន២៧នាក់ ស្រី១០នាក់ ដែលកំពុងសិក្សាត្រូវចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្ដែងចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ដោយ វេហាស៍