ឃាត់ខ្លួនជនជាតិចិនចំនួន១៦នាក់ក្នុងករណីលួចឆ្លងដែនខុសច្បាប់

0

ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន ០២ករណី ឃាត់ខ្លួនជនជាតិចិនបានចំនួន ១៦នាក់ក្នុងនោះ៖
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ០៤នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៕