​អំណោយ​ជា​អាវ​រងា​របស់​សម្តេច​តេ​ជោ​ត្រូវបាន​ស្នងការ​ខេត្តរតនគិរី​នាំទៅ​ចែកជូន​ដល់​កងកម្លាំង​នគរបាល​ចំនួន​២​វរៈ​ដែល​ឈរជើង​ការពារ​ព្រំដែន​

0

​ខេត្តរតនគិរីៈ អំណោយ​ជា​អាវ​រងារ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ត្រូវបាន​ស្នងការ​នគរបាល​ខេត្តរតនគិរី​យកទៅ​ចែកជូន​ដល់​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​២​វរៈ គឺ​វរៈ​លេខ​៦២៣ និង​វរៈ​លេខ​២០៣​ដែល​ឈរជើង​ការពារ​ក្រវ៉ាត់​ព្រំដែន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​២៣

ខែតុលា ឆ្នាំ​២០១៤ នៅ​ទីបញ្ជាការ​វរៈ​លេខ​៦២៣ ព្រំដែន​ស្រុក​អូ​រយ៉ា​ដាវ​។​​01

​បន្ទាប់ពី​លោក​វរៈសេនីយ៍ត្រី អ៊ុយ សារ៉ាត់ បាន​ឡើង​អាន​របាយការណ៍​អំពី​លទ្ធផល​ការងារ​កន្លងមក និង​ស្ថានភាព​ភូមិសាស្ត្រ​ដែល​ស្ថិតនៅក្នុង​ដែន​គ្រប់គ្រង និង​សភាព​ការ​ទូរ​ទៅ​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ងួន គឿន បាន​មានប្រសាសន៍ កោត​យស​សើរ​ចំពោះ​កងកម្លាំង​បាន​ប្រឹងប្រែង​កន្លងមក និង​សាកសួរ​សុខទុក្ខ​ពី​ការលំបាក​ចំពោះ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់ ព្រមទាំង​ក្រើនរំលឹក​ដល់​កងកម្លាំង​អោយខិត​ខំប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន ធ្វើខ្លួន​សមជា​កងកម្លាំង​នគរបាលជាតិ ចេះ​សាមគ្គី​ផ្ទៃក្នុង និង​គោរព​ពិន័យ​អោយបាន​ម៉ឺងម៉ាត់ ហើយ​ចេះ​ស្រលាញ់​អាណិត​ប្រជាពលរដ្ឋ​រស់នៅក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន និង​ជួយ​ទប់ស្កាត់​រាល់​បទល្មើស​ទាំង​ឡាយ​ដែល​កើតមានឡើង​អោយបាន​១០០%​។ ​05

​លោកស្នងការ​បាន​បន្ត​ទៀតថា ថ្វី​ត្បិត​ថា​អំណោយ​ទាំងនេះ​មាន​លក្ខណៈ​តិចតួច​ក្តី តែ​នេះ​គឺជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​សម្តេច និង​សម្តេច​គតិ​ព្រិ​ទ្ធ​បណ្ឌិត ដែល​តែងតែ​គិត​គួរ​ដល់​សុខទុក្ខ​ពី​ការលំបាក​របស់​កងក​ម្លាំ​ង​យើង​ដែល​ឈរជើង​ជួរមុខ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្របពេល​ដែ​ជិត​ឈានចូល​រដូវរងារ​នេះ គឺជា​ការគិត​គួរ​ជា​ដរាប​ដល់​ជីវភាព​រស់នៅ​របស់​យើង​ទើប​ថ្ងៃនេះ​បាន​នាំយក​អំណោយ​ជា​អាវរ​ងារ​មក​ចែកជូន​បងប្អូន​សំរាប់​រដូវរងារ​ដែល​ជិត​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ បន្ទាប់មក​លោកស្នងកា​រ ស្នងការរង បាន​អញ្ជើញ​ចែក​អំណោយ​ជា​អាវរ​ងារ​ជូន​ដល់​កងកម្លាំង​៕04