​ឈរ​ចែកចាយ​គ្រឿងញៀន​យ៉ាង​សង្ហារ​ត្រូវ​PM​ក្រុង​ក្របួច​ជាប់​

0

​បាត់ដំបង​: មុខសញ្ញា​សង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវបាន​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង 6-10 នាទី​ល្ងាច​ថ្ងៃទី 24-10-14 នៅត្រង់ចំនុច​ភូមិ​ព្រែក​ព្រះស្តេច​​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ខណ​:​ដែល​ជន​ទាំងពីរ​នាក់​នេះ​កំពុង​លក់

ទិញ​​គ្រឿងញៀន​នៅ​ច្រកចូល​ខាងមុខផ្ទះ​. ។​ លោក សំ វិ​ឡុង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​បាន​គូសបញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​លោក​បានទទួល​ព៌​ត​មាន​ពី​កំលាំង​សំងាត់​ថា​មាន​ករណី​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​មួយ​កំពុង​ប្រព្រឹត្តឡើង​នៅត្រង់​ចំនុចកើតហេតុ​ខាងលើ​. ។​

លោក​មេបញ្ជាការរង​បាន​បន្តថា​ក្រោយពី​ទទួលបាន​ព៌​ត​មាន​នេះ​ភ្លាម​លោក​បាន​ចាត់​​កំលាំង​អោយ​ចុះទៅ​ត្រួតពិនិត្យ​គឺ​ស​ង្គេ​ត​ឃើញថា​មាន​យុវជន​ម្នាក់​កំពុង​ចូលទៅ​ទិញ​គ្រឿងញៀន​​ពី​យុវជន​ម្នាក់ទៀត​ដែល​កំពុង​ឈរ​លក់​យ៉ាង​សង្ហារ​នៅ​ច្រកចូល​ខាងមុខផ្ទះ​ដោយ​គ្មាន​ខ្លាចរអារ​ដល់​ផ្លូវច្បាប់​អ្វី​បន្តិច​ទាល់តែសោះ ទើប​កំលាំង​បាន​ស្ទុះ​ចូលទៅ​ឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​នេះ​តែម្តង​​ព្រមទាំង​បានធ្វើ​ការឆែកឆេរ​ទៅលើ​ខ្លួន​អ្នកទិញ​មាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយកញ្ចប់​​ដោយឡែក​នៅលើ​ខ្លួន​អ្នក​ចែកចាយ​ក៏មាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយកញ្ចប់​តូច និង​​មួយកញ្ចប់​ធំ​ផងដែរ​. ។image

មុខសញ្ញា​ដែលជា​អ្នក​ចែកចាយ​ដ៏​សង្ហារ​នៅខាងមុខ​ច្រកចូល​ផ្ទះ​នេះ​មានឈ្មោះ រុំ បូរ៉ា​​ភេទ​ប្រុស អាយុ 20​ឆ្នាំ រស់នៅ​ត្រង់​ចំនុចកើតហេតុ ចំណែក​អ្នក​ដែល​ចូលទៅ​ទិញ​ដើម្បី​យកទៅ​លក់​បន្ត​នោះ​មានឈ្មោះ រឿ​ម បូរី ភេទ​ប្រុស អាយុ 28 ឆ្នាំ​រស់នៅ​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង​​ដែល​មុខសញ្ញា​ទាំងនេះ​បានធ្វើ​សកម្ម​ភាពជា​យូរ​មកហើយ​ដែល​ធ្វើ​អោយកំលាំង​តាម​ប្រមាញ់​គ្រប់​​ពេលវេលា​ផងដែរ​. ។​

យោងតាម​ចំលើយ​របស់​ជន​ទាំងពីរ​ព្រមទាំង​វត្ថុតាង​ផង​នោះ បច្ចុប្បន្ន​កំលាំង​កង​រាជ​​អាវុធហត្ថ​ក្រុង​បាត់ដំបង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ជន​ទាំងពីរ​ទៅកាន់​សាលាដំបូង​ខេត្ត​​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​. ៕