បិទវគ្គបណ្តុះបណ្តាលលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៏វិជ្ជាជីវនគរបាល

0

ព្រះវិហារ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៏វិជ្ជាជីវនគរបាល និងកិច្ចប្រជុំបូកសរុបកិច្ចប្រតិបត្តិការប្រចាំខែ សីហា ២០២៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង០៨ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ័ សរុបចំនួន ២៣៤នាក់ ស្រី ០៩នាក់។

កិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ អានរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំខែ សីហា ២០២៤ ជូនគណៈអធិបតី និងអង្គពិធី។

លោកវរសេនីយ៍ឯក សាយ ដេត ស្នងការរងផែនការងារសន្តិសុខ ធ្វើការវាយតម្លៃសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានខេត្តព្រះវិហារជូនគណៈអធិបតី និងអង្គពិធី។

លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងផែនការងារធនធានមនុស្ស អានរបាយការណ៍ស្តីពីលទ្ធផល នៃវគ្គបណ្តុះបណ្តាលលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៍វិជ្ជាជីវនគរបាលជូនគណៈអធិបតី និងអង្គពិធី ។

ចុងក្រោយមតិបូកសរុប និងអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជម្រុញដល់អធិការក្រុង/ស្រុក ការិយាល័យជំនាញ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងគ្រប់គ្រង ត្រួតពិនិត្យ រាល់សកម្មភាពបងល្មើស មុខសញ្ញាចាស់ថ្មី ដើម្បីធ្វើការបង្រ្កាប ទប់ស្កាត់ឲ្យបាន ។ ចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការបានធ្វើការកោតសរសើរដ៏កងកម្លាំងយើង ដែលតែយកចិត្តទុក្ខដាក់បំពេញតួនាទី ភារកិច្ចតាមជំនាញ និងរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងគោរពវិន័យបានល្អប្រសើរ ៕​