កំពង់ស្ពឺ= ការលិចផ្លូវនិងផ្សាជាច្រើននៅតាមចំណុចមួយចំនួនត្រូវមហាជនបាន លើកឡើងថាបណ្តាលមកពីកត្តា ជាច្រើនដែលពាក់ពន្ធ័និងអាជ្ញាធរមានសមត្ថកិច្ច រួមទាំងការមិនចូលរួមពីបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានផងដែរ ។មូលហេតុ និងកត្តាចំបងដែលនាំឲ្យមានការលិចលង់
បណ្តាលមកកត្តាប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវបានសាងសង់លំនៅដ្ឋានផ្ទាល់ខ្លួនមិនគោរពតាមបទដ្ឋានបច្ចេកទេស ដូចជាការសាងសង់លើប្រឡាយទឹក, បង្ហូរកាក សំណល់ចូលក្នុងប្រឡាយ, ការដាក់លូមុខកាត់តូចខុសលក្ខណៈ បច្ចេកទេស, បោះចោលសំរាមក្នុងប្រឡាយ។ល។
ក្នុងនោះប្រជាពលរដ្ឋដែលមានអាជីវកម្ម និងសិប្បកម្មក៏បានបង្ហូរកាកសំណល់ចូល ក្នុងប្រឡាយ ។ក្នុងនោះក៏ក់តចេញពីការដាក់លូមុខកាត់តូចតាមមុខផ្ទះខុសលក្ខណៈបច្ចេកទេស, បោះចោល សំរាមក្នុងប្រឡាយ, ដាក់របស់របរឧបករណ៏ក្នុងប្រឡាយ…។ល។រួមទាំងបណ្តែតបណ្តោយឲ្យមានការសាងសង់ផ្សារនិងរោងចក្រសហគ្រាសមិនស្របតាមបច្ចេកទេសនិងបានបង្ហូរកាកសំណល់ចូលក្នុងប្រឡាយ។
ការសាងសង់សំណង់ផ្ទះល្វែង និងសំណង់បុរីនានា ការចាក់ដីខ្ពស់ជាងនីវ៉ូផ្លូវថ្នល់ ក៏ជាបញ្ហាដល់ដំណើរការលំហូរទឹកផងដែរ ។ម្យ៉ាងប្រជាពលរដ្ឋដែលរស់នៅជាប់នឹងប្រឡាយរងតូចៗផ្សេងៗក្នុងភូមិសាស្ត្រតំបន់ក្បែរខាងផ្លូវជាតិធំៗដូចជាផ្លូវជាតិលេខ៤ជាដើមពួកគាត់បានសាងសង់លំនៅដ្ឋានផ្ទាល់ខ្លួន ដោយការចាក់ដីលុបប្រឡាយមេតូចៗដែលមានស្រាប់ បណ្តាល ឲ្យបិតមុខទឹកស្ទើគ្រប់កន្លែង ។
ដាក់លូតូចមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស,ការ ចាក់ លុបបឹង និងត្រពាំងធម្ម ជាតិមួយចំនួនក្នុងតំបន់ការសាងសង់ផ្ទះចាក់របងព័ទ្ធលើប្រឡាយ ធម្មជាតិធ្វើកម្មសិទ្ធិជាឬស្សគល់នៃជំនន់ទឹកភ្លៀងដែរ។ ដូចនេះអាជ្ញាធរគួរមានវិធានការចាំបាច់គ្រប់គ្រងប្រជាពលរដ្ឋដែលរស់ក្នុងភូមិសាស្ត្រតំបន់ក្បែរខាងផ្លូវជាតិកុំឲ្យមានការលុបបឹងឬ ប្រឡាយធម្មជាតិមួយចំនួនក្នុង តំបន់ និងការបិទច្រកផ្លូវបង្ហូរទឹកនានា នាំប្រជាពលរដ្ឋ បានភ្ជាប់ប្រព័ន្ធបង្ហូរទឹកតៗគ្នាពីមួយទៅមួយ ភ្ជាប់មកតាមប្រឡាយផ្លូវលំក្នុងភូមិ ដែលមានទឹសដៅហូរចាក់មកកាន់ ប្រឡាយក្បែរៗតំបន់ពួកគាត់រស់នៅ ។
តាមការសង្កេតរៀងរាល់ឆ្នាំបានក្រុមហ៊ុន អេហ្សិត បានផ្តល់នូវគ្រឿងចក្រ ជួយស្តារ និងកាយប្រឡាយបើកមុខទឹកនៅតាមចំណុចសំខាន់ៗមួយចំនួននៅពេល មានភ្លៀងធំម្តងៗ ជួយកាត់បន្ថយការលិចលង់ ក្នុងតំបន់ បានមួយចំណែក ។ ប្រជាពលរដ្ឋ និងម្ចាស់សហគ្រាស រោងចក្រ មួយចំនួនដែរ ៕