ខេត្តតាកែវ៖ ដោយអនុវត្តតាមគោលការណ៍ការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានការយកចិត្តទុកដាក់ អំពីសុខទុក្ខកងកម្លាំងនគរបាលជាតិ ក្រោមឱវាទនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវបានដឹកនាំសហការី និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តចុះ”ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត “។
លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ មានប្រសាសន៍ណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា៖ក្នុងនាមជាកងកម្លាំងនគរបាលជាតិត្រូវប្តេជ្ញា ការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឲ្យខានតែបានជូនរាជរដ្ឋាភិបាលស្របច្បាប់។ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាដល់លោកអធិការ ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅហ្នឹងកន្លែង ចេញល្បាតចល័តតាមគោលដៅងាយរងគ្រោះ (ដោយអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព )ដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ៕