ក្រុងភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបាន ចេញលិខិតថ្លែងអំណរ គុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចំនួន១០ ០០០ ០០០រៀល ដោយ ស្ម័គ្រចិត្ត ក្នុង ការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ តាម បណ្ដោយព្រំដែនជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ក្នុងគោល បំណងថែរក្សា ការពារសុខសន្តិភាពអធិបតេយ្យនិងបូរណភាពទឹកដី ក្នុងការជំរុញការអភិវឌ្ឍ នៅតាមតំបន់ ព្រំដែនឱ្យ បាន កាន់តែរឹងមាំ និងប្រកបដោយចីរភាព។ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមជួនពរឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញបានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕
នាគសមុទ្រ