ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖សមត្ថកិច្ចចំរុះមានផលិតកម្មនិងបសុព្យាបាលខេត្តបានហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានចុះចាប់នៅវេលាម៉ោង ១ ថ្ងៃត្រង់ថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤ ស្ថិតក្នុងចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
លោកតោ មេសា អនុប្រធានការិយាល័យផលិតកម្មនិង ឮបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ; សមត្ថកិច្ចចម្រុះដូចខាងលើបានធ្វើការត្រួតពិនិត្យនិងដកហូតនូវផលិតផលបក្សីចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាមដូចវេលានិងទីកន្លែងខាងលើ។
ករណីនេះ ម្ចាស់ទំនិញមានឈ្មោះ ឈិន សុខាន់ បានផ្តល់ចម្លើយបំភ្លឺថា ចុង ស្លាបមាន់បង្កក២០០កេសនេះ ខ្លួនបានទទួលពីអ្នកលួចនាំចូលពីប្រទេសថៃ ទេ។.ហើយខ្លួនក៏បង្កប់ដឹកតាមរថយន្តរត់ទូរម៉ាកយាំយ៉ុង យកមកលក់ឲ្យឈ្មួញទិញដុំដើម្បីចែកចាយបន្តគឺលក់ចែកចាយរាយនៅតាមផ្សារទីតាំងនានាក្នុង។
សមត្ថកិច្ចចំរុះបានធ្វើការដកហូត វត្ថុតាងមានផលិតផលចុងស្លាបមាន់បង្កក២០០កេះនេះ បានធ្វើកំណត់ហេតុ បានមើលឯកសាររកឃើញថាស្លាបមាន់បង្កកនេះគឺនាំចូលដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
យោងការពិនិត្យបច្ចកទេសឃើញថា : ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ ក៏មិនអនុលោមតាមខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព ។ ហេតុនេះជំនាញពាក់ព័ន្ធមិនអនុញ្ញាតអោយចែកចាយ លក់ដូរនៅលើទីផ្សារបានជាដាច់ខាត។ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។
នៅរសៀលថ្ងៃដដែល សមត្ថកិច្ចចំរុះបាននាំយកវត្ថុតាងផលិតផលបក្សីដូចខាងលើយកទៅដុតកំទេចចោលនៅចំណុចដីឡូតិ៍១កន្លែងនាភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕