​ដែន​ជម្រក​សត្វ​បឹង​ពែរ កំពុង​រង​ការកាប់បំផ្លាញ​យ៉ាងខ្លាំង ដោយ​មន្ត្រី​បរិស្ថាន ​យកតែ​លុយ

0


​ ​ខេត្តកំពង់ធំ​: ប្រជាពលរដ្ឋ​និយាយថា ដែន​ជម្រក​សត្វ​បឹង​ពែរ ដែលមាន​ទំហំ​រាប់ម៉ឺន​ហិតា នៅ​ព្រុំ​ទល់​៣​ខេត្ត​គឺ​ខេត្តកំពង់ធំ​.​ព្រះវិហារ​និង​ខេត្ត​សៀ​បរាប​នោះ បាននិងកំពុង​ទទួល រង​ការកាប់ បំផ្លាញ​កាន់តែខ្លាំង ដោយ​សមត្ថកិច្ច​បរិស្ថាន ជា​ឆ្មាំ​នៅ​ទីនោះ ចាំតែ​យកលុយ​ពីបទ​ល្មើស​នេះ

តែប៉ុណ្ណោះ ហើយ​គ្មាន​បទ ល្មើស​ណាមួយ ដែល​មិន​ទំនាក់ទំនង ជាមួយ​ពួកគេ​នោះទេ​។​​ ​1

ដោយឡែក​ដែនជម្រកសត្វព្រៃ​បឹង​ពែរ នៅ​ខេត្តកំពង់ធំ សកម្មភាព​បំផ្លាញ​ព្រៃឈើ​ដ៏​ក្ដៅ គគុក មាននៅ​ចំណុច​ក្បាល​អួរ រមាស​.​ក្បាល​អូរ​សោម​.​ក្បាល​អូរ​បេង​.​ទន្លេ​ជ្រៃ​.​ក្បាល​អូរ​ល្អក់​.​ក្រាំង ដូង​.​អូរ​ចិ​ញ្ជៀ​ន​.​ខាងលិច​ជាំ​កន្ធាយ​និង​ក្បាល​អូរ​ទន្សាយ​។​ល​។ ក្រៅពីនេះ​មាន​សកម្មភាព​កាប់ ទន្ទ្រានព្រៃ រំលោភ​យក​ដី​ធ្វើ​ចំការ​ផងដែរ នៅ​ទន្លេ​ម្រេច​។

​ ​ប្រភព​នេះ​បាន​បន្ត​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ត្រូវបាន​ជន​ប្រព្រឹត្ត​បទល្មើស ដឹក​តាម​រទេះ គោ​-​ក្របី​និង​គោយន្ត ចេញមក​ច្រក ផ្លូវខាងជើង​កោះ​ល្វា ច្រក​ផ្លូវ​កប់​ទូក​និង​ច្រក​ផ្លូវ​ក​ន្ទា​ក ស្ថិតនៅ​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ដោយ​បង់​ឲ្យ​សមត្ថកិច្ច​បរិស្ថាន នៅ​ស្នាក់ការ​បុស្ស ស្ថិតនៅ​ឃុំ​សា​គ្រាម​នេះ ក្នុង​១​គ្រឿង​ពី​៩០០០០​រៀល​ទៅ​១២០០០០​រៀល ចំណែក​ការ​អារ​ផ្ដួល​និង ច្រៀក​ឈើ​នៅក្នុង​ព្រៃ​គឺ​បង់​ឲ្យ​ផ្សេង ហើយ​មានមន្ត្រី​បរិស្ថាន​ខ្លះ​មាន​រណា​យន្ត ជួល​ឲ្យ​កម្មករ​អារ​និង ខ្លះទៀត​រត់ការ កាង​ឈើ​ដឹក​ចេញ​នោះ​ទៀតផង​។​​21

​ប្រភព​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការដឹក​ឈើហុប​មូល​និង​ឈើហុប​ជ្រុង​ធំ ចេញមក​គឺ​យក ទៅ​ដាក់​អារច្រៀក​នៅ​កន្លែង​អាថ៌កំបាំង​ក្បែរផ្លូវឬ​ក្នុងភូមិ ដែល​រថយន្ត​ចូល​ដឹក​បាន ហើយ​ឈ្មួញ ដឹក​បន្តទៅ​ស្រុក​ស្ទោង និង​មក​ដេប៉ូ​ឈើ​ក្នុង​ទី​រួម​ខេត្តកំពង់ធំ​។​​ ​ប្រភព​នេះ​បាន​បញ្ចា​ក់ថា ឈ្មួញ​ដឹកឈើ​នៅ​ទីនោះ​ធំជាងគេ​មានឈ្មោះ​រ៉​យ​និង​ប្រពន្ធ​ឈ្មោះ​​អូន​មាន​ដេប៉ូ​ឈើ​ធំ​មួយ នៅ​ថ្នល់បំបែក​កំពង់ធំ​-​ព្រះវិហារ ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ ស្វាយ ។​​ ​លោក​លាង ដែល​ប្រជាពលរដ្ឋ​នៅ​នោះ ស្គាល់​ថា ជា​មេ​ស្នាក់​បុស្ស​ស្ថិតនៅ ឃុំ​សា​គ្រាម​នោះ ពុំបាន​ត្រូវ​អ្នកសារព័ត៌មាន​សុំ​បំភ្លឺ​បានទេ​នៅពេលនេះ​។​​

​ចំណែក​លោក លី ស្រេង នាយក​ដែនជម្រកសត្វព្រៃ​បឹង​ពែរ បាន​ប្រាប់​ឲ្យ​ដឹងថា លោក​កំពុង មាន​វិធានការ​ទប់ស្កាត់​ការកាប់​ព្រៃ​ទន្ទ្រាន រំលោភ​យក​ដី​ធ្វើ​ចំការ ឯកា​រអារ -​កាប់​ដើមឈើ នៅ បណ្ដា​ចំណុច​ខាងលើ លោក​ក៏​កំពុង​ចាត់ការ​ដែរ ហើយ​ចាប់បាន​រណា​យន្ត ៏​កំពុង​ចាត់ការ​ដែរ ហើយ​ចាប់បាន​រណា​យន្ត បណ្ដើរៗ​ហើយ​។​

ប្រជាពលរដ្ឋ​សុំ​ឲ្យ​រាជរដ្ឋាភិបាល ពិនិត្យ​ករណីនេះ​ផង បើ​ពុំនោះសោត ក្នុងពេល​ដ៏​ខ្លី​ព្រៃ ឈើ​និង​សត្វព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​នេះ និង​ហិនហោច​ទាំង​ស្រុក​ហើយ បច្ចុប្បន្ន​ដើម ឈើ​មានតែ​នៅ​ខាងក្រៅ​តែប៉ុណ្ណោះ ចំណែក​ខាងក្នុង​ខ្ទេចខ្ទី​លឺសូរ​តែ​សម្លេង​ទ្រហឹងអឺងកង នៃរ​យន្ត ពេញ​ព្រៃ ពោល​សកម្មភាព​បំផ្លាញ​មាន​ទម្ងន់​ធ្ងន់ធ្ង ចំណែក​ការបង្ក្រាប មាន​លទ្ធផល​តិចតួច​ស្ដូ​ច ស្ដើង ណាស់​មិន​តុល្យភាព​គ្នា​ទេ​៕​