កាកបាទក្រហមខេត្តកំពង់ចាម​ ចែកអំណោយ​ ជូនពលរដ្ឋមានពិការភាព និងមានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ ក្នុងស្រុកកោះសូទិន

0

កំពង់ចាម​:​ លោកជំទាវ ញូង ចរិយា ឧត្តមភរិយា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អបដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងសហការី នាព្រឹកថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤​នេះ​ បាននាំយកអំណោយមនុស្សធម៌ជូន គ្រួសារមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ក្នុងស្រុកកោះសូទិន ក្នុងនោះ ឃុំពង្រ ៦នាក់, ឃុំមហាលាភ ២នាក់, និងភូមិល្វេ ចំនួន ២នាក់ ។

ក្នុងឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេចតែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាងរបស់ខ្លួន ឲ្យចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនពួកគាត់បានទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “មិនទុកនរណាម្នាក់ ចោលឡើយ” ។
យកឱកាសនោះ លោកជំទាវ ក៏បានក្រើនរំលឹកដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់នៅពេលនេះ សូមថែទាំសុខភាពឲ្យបានល្អ ក្នុងការរស់នៅ ត្រូវមានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែល អាកាសធាតុមានភ្លៀងធ្លាក់ ត្រូវប្រុងប្រយ័ត្ន ព្រោះអាចនឹងបង្កឱ្យកើតមានជម្ងឺ គ្រុនឈាម និងជំង្ងឺផ្សេងៗ ទៀត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលផ្ដល់ជូនដល់ គ្រួសារប្រជាពលរដ្ឋ ដែលមានពិការភាព និង មានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម,មី ១កេស,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ ,ឃីត ១សម្រាប់ និង ថវិកា ៥០,០០០ រៀល ផងដែរ​ ៕