ជប៉ុន​សាងសង់​ស្ពាន​អ្នក​លឿង​ប្រឈម​ចោរលួច​សម្ភារៈ​យ៉ាង​រង្គៀល​

0


(​ខេត្តព្រៃវែង​) ស្ពាន​អ្នក​លឿង​ក្រោម​ជំនួយ​រាជរដ្ឋាភិបាល​ជប៉ុន​ស្ថាបនា​បាន ៩០% រំពឹងថា​នៅ​ដើមឆ្នាំ​២០១៥ នឹងត្រូវ​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​តាម​ការគ្រោងទុក​។ ទន្ទឹមនឹង នោះ​ក៏មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​អ្នកធ្វើការ​ស្ពាន​មួយ​នេះ​លួច​យក​គ្រឿង​សំភារៈ សព្វបែបយ៉ាង​ដែល​ធ្វើអោយ​

ម្ចាស់ជំនួយ​(​ជប៉ុន​)​ខកបំណង ។​​ ​កន្លងមកនេះ ក្រុម​អ្នកធ្វើការ​ស្ពាន​អ្នក​លឿង​លួច​យក ដែក ស៊ីម៉ង់ត៍ ទុយោ ប្រេងសាំង​។​​ទំហំ​នៃ​ការបាត់​បង់គ្រឿង​សំភារៈ​របស់​ក្រុមហ៊ុន​ជប៉ុន នាពេល​កន្លងមកនេះ​រាប់សែន​ដុល្លារ​។20141016_103037

ដោយឡែក​សមត្ថកិច្ច​នៅ​តំបន់​នោះ​មិនបាន​រំខាន​ដល់​ក្រុម​ជនខិលខូច​ទាំងនោះ​ម្តង​ណាមួយ ។ គ្រឿង​សម្ភារៈ​ដែល​កម្មករ និង​អ្នកគ្រប់គ្រង​ធ្វើ​ស្ពាន​អ្នក​លឿង​លួច​ចេញពី​ការដ្ឋាន​នាពេល កន្លងមក យកទៅលក់​ឲ្យ​អ្នកមាន​ឥទ្ធិពល​តំបន់​អ្នក​លឿង​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត រាល់​យប់​។​​ ​ពាក់ព័ន្ធ​នៃ​ការបាត់បង់​សំភារៈ​សាងសង់​ស្ពាន​អ្នក​លឿង លោក សេង ពន្លក អធិការនគរបាល​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​បញ្ជាក់ថា ដោយសារ​ភាគី​ខាង​ក្រុមហ៊ុន ជប៉ុន​មិនបាន​ទំនាក់ទំនង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ​។

ហេតុនេះ កំលាំង​ប៉ូលីស​ស្រុក​ពាម​រក៍ ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​កន្លែង​ការដ្ឋាន​ស្ពាន​នោះទេ​។​​ ​គួរ​បញ្ជាក់ថា កាលពី​ពាក់​កណ្តាលខែ កញ្ញា ឆ្នាំ ២០១៤ កន្លងទៅនេះ នៅ​តំបន់ អ្នក​លឿង​ត្រើយ​ខាងលិច ស្ថិតនៅ​ស្រុក​លើកដែក មាន​ចោរលួច​ទុយោ​ទឹក​ដ៏​មាន​តំលៃ តែ​ត្រូវ​ក្រុមហ៊ុន​ជប៉ុន​រកឃើញ ហើយ​បាន​ប្តឹង​សមត្ថកិច្ច​ជួយ​បទ​អន្តរាគមន៍​រហូត​រឹប​អូស ទុយោ​ទឹក​នោះបាន​មកវិញ​។ តែ​ជនល្មើស​មិន​ត្រូវបាន​ឃាត់ខ្លួន​នោះទេ ។