កសិករ​ដាំ​ដំណាំ​ដំឡូង ជ្វា ប្រភេទ​(​វ​ល្លិ៍​) កំពុង​ឈានទៅរក​ភាពជោគជ័យ​នៅលើ​ទឹកដី​ខេត្តមណ្ឌលគិរី

0

មណ្ឌលគិរី​៖ ​លោក នង ទុ​ណ្ណា​រី អភិបាលស្រុក​អូររាំង​បានផ្តល់​បទសម្ភាសន៍​អោយ​អ្នកយក​ព័​ត៍​មាន​យើង​ថា ចំពោះ​ដំឡូង ជ្វា នេះ​បន្ទាប់ពី​ការសិក្សា​រួមគ្នា​ស្រាវជ្រាវ​លើ​បញ្ហា​ប្រភេទ​ដី​នៅ ស្រុក​អីរ​រាំង រវាង​ភាគី​ខាង​កម្ពុជា​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី និង​ភាគី​ខាង ប្រទេស​វៀតណាម ស្រុក

ទ្វី​ឌឹ​ក ខេត្ត​ដាក់​ណុង ឃើញថា​ដី​នៅតាម​បណ្តោយ​ព្រំដែន​ត្រង់ចំណុច កង់​រ៉ូ​ឡង់ ឃុំ​ដាក់​ដាំ អាច​ដាំ​បានល្អ​បំផុត​នៅ​ប្រភេទ​ដំណាំ​ដំឡូង ជ្វា នេះ​។
​លោក​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​អោយ​នាំគ្នា​អ្នក​ដែលមាន​ដី​ត្រូវ​សាកល្បង​ដាំ​ដុះ​ដំណាំ​នេះ​ក្នុងនោះ​ពូជ​ត្រូវបាន ខាង​វៀតណាម​នាំយក​មកពី​ប្រទេស​ជប៉ុន​ជូន​ប្រជាកសិករ​នៅ​ស្រុក​អូរ​រាំ​ជា​អ្នក​ដាំ​ដុះ​រីឯ​ទីផ្សារ​គឺ​ខាង​វៀតណាម​ជា​អ្នកទទួល​ទិញ​ទាំង​អស់​។20141024_105419

មិនតែប៉ុណ្ណោះ​ខាង​ភាគី​កម្ពុជា ជាពិសេស​ស្រុក​អូររាំង​អាច​នាំអោយមាន​បទពិសោធន៍​របស់​វៀ​ណា​ម​មក បង្ហាត់បង្រៀន​បន្ថែម ទាក់ទង​ទៅ​និង​បច្ចេកទេស​ផងដែរ លោក​បាន​បន្តទៀតថា​ប្រភេទ​ដំឡូង​នេះ​អាច​ដាំ​បាន​ចំនួន​២​ដង​ព្រោះ​រយះពេល​នៃ​ពេលវេលា អោយ​ផល់​គឺមាន​ចំនួន​០៤​ខែ​ហើយ​ដាំ​ក្នុង​ខែ​៤​ដល់​ខែ​៨​និង​ចាប់ផ្តើម​ដាំ​ពិរ​ខែ​៥​ដល់​ខែ​១០​និង​ខេ​១១​រីឯ​ទិន្នផល់​វា​ជា​20141024_103018

មធ្យម​ក្នុង​មួយ ហិច​តា​ចាប់ពី​១៥​តោន​ទៅ​១៨​តោន​ក្នុង​មួយ​ហិច​តា ហើយ​តំឡៃ​១​គីឡូ​ស្រស់​ចាប់ពីរ​១០០០​រៀល​ទៅ​១២០០​រៀល​ដូច​ឆ្នេះ​សេ​វ៉ា​តំ ឡៃ នៅ​ទីផ្សារ​របស់​វៀតណាម​ល្អប្រសើរ​។​​លោក​អភិបាលស្រុក មានការ​រំ​ពិ​ង​ទុក​ថា ដំណាំ​នេះ​វា​ជា​ឳ​កាស់​ល្អ​បំផុត​សំរាប់​ប្រជាពលរដ្ឋ​ស្រុក​អូររាំង​ក៍​ដូច​ជាក សិ​ករ​ទូទាំង​ស្រុក​អូររាំង ខេត្ត​ម​ណ្ដ​ល​គិរី​ធ្វើកា​ស្វែងយល់​អំពី​ដំណាំ​នេះ​និង​អាចមាន​ចំណូល​ថវិកា​នៅក្នុង​គ្រួសារ​បានល្អ​ប្រសើ​ទៀ​ផង ។20141024_102945

លោក​អភិបាលស្រុក​បានបញ្ជាក់​ប្រាប់ទៀតថា នៅ​ឆ្នាំ​ដំបូង​នេះ​កសិករ​នាំគ្នា​ដាំ​ដុះ​លើ​ផ្ទៃដីប្រមាណ​ជិត​២០០​ហិច​តា នៅតាម​បណ្តោយ ព្រំដែន​កម្ពុជា វៀតណាម នៅ​ស្រុក​អូររាំង​នេះ ។ លោក គឹម ជីវ​ន្ត័ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​និង បងស្រី​ជា​ប្រពន្ធ​មានឈ្មោះ រៀម ស៊ី​ណាត ជា​ម្ចាស់​ដំណាំ​នេះ​បាន​រៀបរាប់ ប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​យើង​ថា ឆ្នាំនេះ​រូប​គាត​បានធ្វើ​ការសាកល្បង​ដាំ​ដុះ​លើ​ផ្ទៃដី​ជិត​៨០​ហិច​តា រីឯ​ទិន្នផល​ល្អប្រសើរ​១​ហិច​តា ចាប់ពី​១៥​តោន​ទៅជិត​២០​តោន ហើយ​ទីផ្សារ​ខាង​វៀតណាម​ក៍​ល្អប្រសើរ លោក​សំណូមពរ​ដល់​កសិករ​ដ៍ទៃៗ​

ទៀត​អោយ​នាំគ្នា ផុសផុល​ដើម្បី​ដាំ​ដំណាំ​នេះ​នាំយក​ចំណូល ថវិកា​ក្នុងការ​ផ្គត់ផ្គង់​គ្រួសារ​អោយបាន​ប្រសើរ ហើយ​ទាក់ទង​បញ្ហា​សន្តិសុខ​ក៍មាន​ភាពល្អ ប្រសើរ​ដែរ​សំរាប់​បងប្អូន​កសិករ ។​​លោក សុង ឃាង ប្រធាន​មន្ទីរ កសិកម្ម ខេត្ត​បាន​បញ្ជាក់ថា ដំណាំ​ដំឡូង ជ្វា នេះ​វា​ជា​ឆ្នាំ​ដំបូង​មែន​ប៉ុន្តែ​កសិករ​អាច​រំពឹងទុក ថា វា​ជា​ភាពជោគជ័យ​របស់​ពួកគាត់​ក្នុងការ រក​ចូល​ផ្គត់ផ្គង់​ក្រុមគ្រួសារ​អោយ​រីកចំរើន​និង​កាត់បន្ថយ​ក្នុងការ​ចំណាកស្រុក​ទៀតផង ៕