ចៅហ្វាយខេត្ត​ចេញ​បទបញ្ជា​ជា​លើក​ទី​២ អោយ​មន្ត្រី​គយ​ដែលជា​ម្ចាស់​ទីតាំង​ហាង​នំ​ប​ញ្ជុ​ក​ ​អោយ​ដក​ដើម​ចេក​និង​ដំណាំ​ផ្សេងៗ​ទៀត​ចេញពី​ដី​មាត់​ស្ទឹង​ជាបន្ទាន់​

0


​ខេត្តបន្ទាយមានជ័យ​៖​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ ព្រមាន​មន្ត្រី​គយ​ម្នាក់​ដែលមាន​លំនៅដ្ឋាន​ក្នុង​ក្រុង​សិរី​សោ​​ភ​ណ័​ជា​លើក​ទី​២ ក្នុងករណី​រំលោភ​យក​ដីស្ទឹង​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន​បន្ទាប់មក​ក៏មាន​ការ​ព្រ​​មាន​រួច​ម្តង​ទៅហើយ​ពី​សំណាក់​អាជ្ញាធរខេត្ត​ខាងលើ តែ​មន្ត្រី​រូបនេះ​មិន​ព្រម​អនុវត្តតាម​បទ ​

បញ្ជា​នោះទេ បែរជា​រឹងទទឹង​ជាមួយនិង​ចៅហ្វាយខេត្ត ហើយ​ហ៊ាន​លួច​ដាំចេក និង​ដើម​ស្វាយ​​ជាច្រើន​ពេញមាត់​ស្ទឹង​ទៀតផង ។​​IMG-20141024-WA0002

សូមបញ្ជាក់​ដែលថា ក្នុង​ហេតុ​ការរំលោភ​យក​ដីស្ទឹង​នោះ គឺ​កើត​មាននៅ​ដើមខែ​តុលា ឆ្នាំ​២០១៤​នេះ​តែម្តង ស្ថិតនៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ​ណ័ ខេត្ត​​បន្ទាយមានជ័យ ខាងកើត​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៥​ម៉ែត្រ​ប៉ុណ្ណោះ ស្របតាម​ដងស្ទឹង​សែ​សិន​​ជាប់​ស្ពានថ្ម​សែ​សិន​តែម្តង ដែល​បង្កឡើង​ពី​សំណាក់​ម្ចាស់​ហាង​លក់​នំ​ប​ញ្ជុ​ក​ដែល​មានមុខ​​មាត់​ជាម​ន្ត្រី​គយ​រដ្ឋាករ ប្រចាំ​នៅ​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លួ​ន​ខេត្តបាត់ដំបង​ឯណោះ ។​​តាម​ប្រភព​ព័​ត៏​មាន​ជុំវិញ​កន្លែងកើតហេតុ​បានអោយដឹងថា ម្ចាស់​ទីតាំង​ដែលមាន​ឈ្មោះ​​បូរ​គុណ និង​ប្រពន្ធ​ឈ្មោះ​ទួ​ច​សុខា បាន​រំលោភ​យក​ដីស្ទឹង​ក្នុង​ទំហំ​៤៥​ម៉ែត្រ គុណ​និង​១០​ម៉ែត្រ​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន បែប​អាណាធិបតេយ្យ ដោយ​លួច​ចាក់ដី​ចូលក្នុង​ស្ទឹង​ខាងលើ​​នៅពេល​យប់​ប្រភព​ដ៏​ដែល​ក៏បាន​អះអាង​ទៀតថា លោកបូរ​គុណ ដែលជា​មន្ត្រី​គយ​រដ្ឋាករ​មាន​​លុយ​មានអំណាច​IMG-20141024-WA0001

ក្រាស់​គួរសំ​ហើយ​បាន​ទិញ​ដី​មួយកន្លែង ដែលមាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​​រួចទៅហើយ ចេញពី​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រសួង​រៀបចំ​ដែនដី​ទៀតផង ប្រភព​ដ៏​ដែល​បាន​បន្ត​​ទៀតថា លោក​បាន​ទិញ​ដី​បន្ថែម​ពី​ឈ្មោះ​ជោគវាសនា ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹម​ត្រូវតែ​​នោះ​គ្រាន់តែ​ជា​លេស​មួយ​ដោះសារ​តែប៉ុណ្ណោះ ការពិតទៅ​គឺ​លោក​គយ​ខាងលើ​បាន​ចាក់ដី​​ចូលក្នុង​ស្ទឹង​សែ​សិន ទាំង​បំពាន​ហើយ​លួច​ដាំ​ដើម​ចេក​និង​ដើម​ស្វាយ​ជា​បន្តបន្ទាប់​ទៀតផង​​ក្នុងនោះដែរ​ក៏​ធ្លាប់មាន​ការព្រមាន​រួច​ម្តង​ទៅហើយ ពី​សំណាក់​លោក​អភិបាលខេត្ត​បន្ទាយ​​មានជ័យ​ដើម្បីអោយ​រូបលោក​ប​ញ្ឃ​ប់​សកម្មភាព​ខ្លួនឯង​ជាបន្ទាន់ តែ​លោក​នៅតែ​រឹងទទឹង​បន្ត​​ធ្វើ​លួច​ដាំចេក​និង​ដាំ​ស្វាយ​ទាំង​កំរោល នៅលើ​ដី​ដែល​ខ្លួន​បាន​រំលោភ​ក្នុង​ដីស្ទឹង​ខាងលើ​នោះ ​ហើយ​លោក​ហ៊ាន​ចំណាយ​ថវិការ​យ៉ាង​សន្ធឹកសន្ធាប់​សម្រាប់​ទៅ​ញាត់​មាត់​អ្នកកាសែត​មួយចំនួន​ទៀតផង​។​​

លោក​វៃ គេង​លី​អភិបាលរងក្រុង​សិរី​សោ​ភ​ណ័ តំណាងអោយ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ​បាន​ប្រាប់​អ្នកយក​ព័​ត៏​មាន​កាលពី​ព្រឹក​ថ្ងៃទី​២៥​នេះ​ថា មេ​គយ​និង​ភរិយា​របស់គាត់​ពិតជា​មិន​​បាន​ស្តាប់​បទបញ្ជា​របស់​អភិបាលខេត្ត​នោះទេ ឥឡូវនេះ​លោក​អភិបាលខេត្ត​បាន​បញ្ជា​ជា​​លើក​ទី​២ គឺ​សុំអោយ​លោក​ដក​ដើម​ចេក និង​ដើម​ស្វាយ និង​កាយ​ដី​ចេញពី​កន្លែងកើតហេតុ​ជា​​បន្ទាន់ ពុំ​នោះទេ​ខេត្ត​និង​មាន​វិធានការ​ដ៏​តឹងរឹង​មួយ ដោយ​មិន​យោគយល់​ថា​ជន​នោះ​ជា​អ្នក​​ណា​នោះទេ គឺ​ត្រូវតែ​ប្រឈម​ជាមួយនិង​ផ្លូវច្បាប់​ទាំងអស់​ដោយ​ខានមិនបាន ។​​

លោកបូរ​គុណ មន្ត្រី​គយ​ខាងលើ​នោះ បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទួ​រ​ស័ព្ទ​ថា ការពិតទៅ​ដី​នោះ ​មិនមែនជា​ដី​របស់លោក​ទេ គឺ​លោក​ទិញ​អោយ​កូន​របស់លោក​សម្រាប់ធ្វើ​ហាង​នំ​ប​ញ្ជុ​កល​ក់​​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ខ​ណះ​ពេលនេះ​កូន​របស់លោក​មិន​នៅ​កន្លែងកើតហេតុ​នោះទេ លោកបូរ​​គុណ​បាន​បន្តទៀតថា បើ​អាជ្ញាធរខេត្ត​បញ្ជា​អោយ​លោក​ដក​ដំណាំ​ចេញ​លោក​ក៏​ព្រមធ្វើ​ដែរ​​ព្រោះ​លោក​រស់នៅក្នុង​មូលដ្ឋាន ក្រោម​ឪ​វ៉ាត​គ្រប់គ្រង​របស់​អាជ្ញាធរ​គឺ​ត្រូវតែ​គោរព​លើ​អាជ្ញា​​ធរ​មិនអាច​រឹងទទឹង​បានទេ ដោយឡែក​មហា​ន​ជន​ជាច្រើន​កំពុង​រងចាំ​មើលថា​តើ​អំណាច​របស់​​អាជ្ញាធរ និង​គយ​រដ្ឋាករ​ខាងលើ​នោះ ន​ណារ​ខ្លាំង​ជាង​ន​ណារ​៕