ខេត្តបន្ទាយមានជ័យ៖លោក អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានព្រមានយ៉ាងចាស់ដៃលោកនិងចាត់វិធានការចំពោះរថយន្តណាចូលចិត្តដឹកសំពីងសំពោងគ្មានសណ្តាប់ធ្នាប់ដើម្បីការពារសុវត្ថិភាពជូនដល់អ្នកដំណើរ។នៅខេត្តបន្ទាយមានជ័យគឺមានច្រកអន្តរជាតិសេដ្ឋកិច្ចចំនួន៣
គឺច្រកប៉ោយប៉ែតនិងច្រកតំបន់ព្រំដែនចំនួន២មានច្រកបឹងត្រកួននិងច្រកម៉ាឡៃ។ក្រោយពេលដែលនគបាលចរាចររយះពេលកន្លងមកពុំបានដាក់នៅតាមគោលដៅដើម្បីដាក់ត្រួតពិនិត្យរាល់បទល្មើសផ្សេងៗនៅតាមដងផ្លូវជាតិនោះក្រុមឈ្មួញដែលមានរថយន្តផ្ទាល់ខ្លួនមួយចំនួនគឹតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគឹតពិសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលរួមដំណើរនោះទេ ដោយពួកគេដឹកទំនិញសំពីងសំពោងពេញផ្លូវគ្មានសណ្តាប់ធ្នាប់បង្កឲ្យគ្រោះថ្នាក់
ចរាចរជាញឹកញាប់។ដោយមើលឃើញទង្វើអាក្រក់របស់ម្ចាស់រថយន្តដែលចូលចិត្តដឹកសំពីងសំពោងនោះអ្នកធ្វើដំណើរបានសំណូមពរសុំអោយលោកអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រូវមានវិធានការឲ្យធ្ងន់ចំពោះឈ្មួញដែលគឹតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគឹតពីសុវត្ថិភាពអ្នករួមដំណើរហើយដឹកសំពីងសំពោងពេញផ្លូវទាំងថ្ងៃទាំងយប់មិនទាំងដាក់ភ្លើងបំភ្លឺទៀតផងដែលធ្វើប៉ះពាល់សណ្តាប់ធ្នាប់សាធារណះយ៉ាងខ្លាំង។
លោកអាត់ ខែម បានប្រាប់អ្នកយកព៌មានឲ្យដឹងថាឈ្មួញដឹកអីវ៉ានសំពីងសំពោងពេញផ្លូវប៉ះពាល់សណ្តាប់ធ្នាប់ទាំងពេលយប់និងថ្ងៃដែលគឹតតែប្រយោជន៍ខ្លួនមិនគឹតពីសុវត្ថិភាពអ្នកដ៍ទៃនោះគឺលោកបានបញ្ជាឲ្យកងកម្លាំងជំនាញត្រូវចាត់វិធានការឲ្យបានតឹងរឹងបំផុតព្រោះអ្នកដឹកសំពីងសំពោងនៅពេលខាងមុខនេះ។
ព្រោះថាគ្រោះថ្នាក់ចរាចរបានកើតឡើងជាញឹកញាប់នៅក្នុងខេត្តបន្ទាយមានជ័យហើយកំលាំងជំនាញបានចុះធ្វើការត្រួតពិនិត្យជាតិអាកុលនៅតាមដងផ្លូវជាតិលេខ៥ក្នុងស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណរយះពេលកន្លងមកដើម្បីឲ្យពលរដ្ឋចូលរួមអនុវត្តន៍ដើម្បីកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរ៕