នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ០១ គ្រឿង ចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ

0

ខេត្តព្រះសីហនុ៖នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ១ គ្រឿង ឈ្មោះលេខ FFH- 157 នាព្រឹកថ្ងៃទី០២ ខែ កញ្ញាឆ្នាំ ២០២៤បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុរយៈពេល ៣ថ្ងៃ(គឺចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃ ទី០៤ខែកញ្ញាឆ្នាំ២០២៤)  ក្នុងដំណើរទស្សនកិច្ចគឺដើម្បីបង្កើនសុឆន្ទៈរវាងប្រទេសអូស្ត្រាលីនិងកម្ពុជា។

នាវាឈ្មោះ PERTH – FFH 157 (Anzac Class FFH) -មានបណ្ដោយប្រវែង  ១១៨ ម៉ែត្រ -ទទឹងប្រវែង  ១៤.៨ ម៉ែត្រ -ជម្រៅទឹក  ៦.៤ ម៉ែត្រ -ទម្ងន់ផ្ទុក  ៣,៩០០ តោន-មានឧទ្ធម្មភាគចក្រ MH60-Rabbit Seahawk-មេបញ្ជា ការហោះ ហើរ(អាកាសយាននិក  វរនាវីត្រី Patrick Mc Guire-មាននាវិកសរុប ១៩០ នាក់(នាយនាវី ៣២ នាក់ និងនាវិក ១៥៨ នាក់)-ដឹកនាំដោយមេបញ្ជាការ វរនាវីទោ BEN DALTON៕

ដោយ៖នាគសមុទ្រ