​រាជរដ្ឋាភិបាល​ជាពិសេស សម្តេច តេ​ជោ ហ៊ុនសែន បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​អ្នក​ជម្ងឺ​កំពុង​សំរាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ

0

ភ្នំពេញជនពិការ​ស្ត្រី​មេម៉ាយ​ចាស់ជរា​គ្មាន​ទីពឹង​និង​កុមារកំព្រា​នៅតាម​មជ្ឈមណ្ឌល​ក្នុងឱកាស​ខួប​លើក​ទី​១០​នៃ​ព្រះរាជ​ពិធីបុណ្យ​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុន្នី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​ចុះសួរសុខទុក្ខ​អ្នក​ជម្ងឺ​នៅ មន្ទីរពេទ្យ​

មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ នៅ ព្រឹក​ថៃ្ង​ទី​២៤​ខែតុលា​ឆ្នាំ​២០១៤​ឯកឧត្តម​ឈិន​កេ​ត​នា​អនុប្រធាន​អចិន្ត្រៃយ៍​និង​ជា​អគ្គលេខាធិការ​គណកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ​បាន​មានប្រសាសន៍ថា​៖​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​7

ព្រះរាជាណាចក្រ​កម្ពុជា​តែងតែបាន​យកចិត្តទុកដាក់​និង​ជួយ​ទំនុកបំរុង​គ្រប់បែបយ៉ាង​ដល់ អ្នក​ជម្ងឺ​កំពុង​សំរាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​និង​ក្មួយៗ​កុមារកំព្រា ចាស់ជរា​គ្មាន​ទីពឹង​ជនពិការ​និង​ក៏ដូចជា​គ្រួសារ​យុទ្ធជន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថៃ្ង​ជានិច្ច​ជាពិសេស​ក្នុងឱកាស​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​លើក​ទី​១០​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុន្នី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថៃ្ង​ទី​២៩ ខែតុលា​ឆ្នាំនេះ ។​

ទន្ទឹមនឹង​នោះដែរ​ជា​រៀងរាល់ឆ្នាំ​សម្តេចចៅហ្វា​វាំង​ឧបនាយករដ្ឋមន្ត្រី​គង់​សំអុល​ប្រធាន​គណកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ​តែង​បាន​ដាក់ចេញ​ផែនការ​ណែនាំ​ដល់​គ្រប់​បណ្តា​ក្រសួង​សា្ថ​ប័ន​រដ្ឋ​អាជ្ញាធរ​ដែន​ដីស​ហ​គ្រាស​និង​ក្រុមហ៊ុន​ឯកជន​ត្រូវ​ចុះសួរសុខទុក្ខ​ចំពោះ​អ្នក​ជម្ងឺ កុមារកំព្រា ជនពិការ ចាស់ជរា​និង​ត្រៀម​រៀបចំ​អបអរសាទរ​ចំពោះ​ព្រះរាជ​ពិធីបុណ្យ​នេះ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​បំផុត​។3

ឯកឧត្តម​ប្រធាន​គណប្រតិភូ​បាន​ពាំនាំ​នូវ​សារ​ជូនពរ​របស់​សម្តេច​ប្រមុខ​ថា្នក់​ដឹកនាំ​ប្រទេស​ទាំងបី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត្យ​ចំពោះ​បងប្អូន​អ្នក​ជម្ងឺ​ទាំងអស់​ដែល​កំពុង​សំរាក​ព្យាបាល​នៅទីនេះ​សូម​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​រោគា​នឹង​បាន​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​និង​ចូល រួម​អភិវឌ្ឍ​មូលដ្ឋាន​និង​សង្គមជាតិ​ជាមួយនិង​រាជរដ្ឋាភិបាល​។ ឯកឧត្តម អគ្គលេខាធិការ​និង​គណប្រតិភូ​បាន​ឧបត្ថម្ភ​អំណោយ​របស់​គណកម្មកា​រ​អន្តរក្រសួង​ដល់​អ្នក​ជម្ងឺ​ចំនួន​១២០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​មី ស្កសរ ត្រីខ នំ​ក្រៀម សារុង ក្រមា ទឹកដោះគោ និង​ថវិការ​ចំនួន​៥០០០៛៕