ឡាន​កូរ៉េ​បុក​ម៉ូតូ​បុរស​៣​នាក់​របួសធ្ងន់​ស្រាល​នៅ​មោង​ឬ​ស្សី​

0

ខេត្តបាត់ដំបង ​យុវជន​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល កំពង់​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ដោយសារ​ឡាន​កូរ៉េ បុក​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ខណៈដែល​ជិះ​វ៉ា​ឡាន​មួយគ្រឿង ផ្សេងទៀត​ស្របគ្នា ។ ចំណែក​អ្នកបើកបរ រថយន្ត​បង្ក រត់គេចខ្លួន​បាត់ បន្សល់ទុក​តែ​រថយន្ត​ចោល នៅ​

កន្លែងកើតហេតុ ។​​ ​ហេតុ​ការ​ណ៏ គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​វត្ត​ពោធិ៍ ស្ថិតក្នុង​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។​​2

​លោក សោម រ៉ាវុធ មន្ត្រី​ប៉េអឹម​ស្រុក​មោង​ឬ​ស្សី បាន​ឲ្យ​ដឹងថា យុវជន​៣​នាក់​រងគ្រោះ ទី​១​ឈ្មោះ ធី សុផល អាយុ​២៥​ឆ្នាំ រងរបួស​ស្រាល ទី​២​ឈ្មោះ ហាត ថើ​ន អាយុ​២២​ឆ្នាំ រងរបួស​ធ្ងន់ (​បែកក្បាល​) ទី​៣​ឈ្មោះ ម៉ៅ កាន់ អាយុ​២២​ឆ្នាំ រងរបួស​ធ្ងន់ (​បែក​មុខ បែក​មាត់ ដៃ​និង​ជើង​) អ្នក​ទាំង​៣​នាក់ មាន​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ស្រែ​ប​ល្ល័​ង្គ ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។ ចំណែក​ម៉ូតូ​ខូចខាត​ដែល​យុវជន​ទាំង​៣​នាក់ ជិះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៩ ពាក់​ស្លាក​លេខ បាត់ដំបង ១Y-៧៥១៤ ។6

រីឯ​អ្នកបើកបរ​រថយន្ត ម៉ាក​កូរ៉េ​១​តោន​កន្លះពណ៌​លឿង ពាក់​ស្លាក​លេខ ២S៦០២៤ (​មិនទាន់​ស្គាល់ឈ្មោះ​) បាន​រត់​គេចខ្លួនបាត់​ទាំងយប់ ។​​ ​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​១​គ្រឿង ជិះ​ឌុប​គ្នា​៣​នាក់ ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​លិច ។ ពេលនោះ​ម៉ូតូ​ជនរងគ្រោះ បាន​ជិះ​វ៉ា​រថយន្ត​១​គ្រឿង នៅ​ពី​ខាងមុខ ។3

ភ្លាម​នោះគេ​ឃើញ​រថយន្ត​កូរ៉េ ពណ៌​លឿង បើក​បញ្ច្រាសទិស​គ្នា បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​ទៀត ពីមុខ​ដែរ ជ្រុល​ទៅបុក​ម៉ូតូ នៅ​ចំ​គំនូស​កណ្តាល​ថ្នល់ បណ្ដាល​ឲ្យ​ដួល​មនុស្ស ប្រកាច់រ​ណូ​ក​រណែល​លើ​ថ្នល់​តែម្តង ។ ចំណែក​តៃកុង​រថយន្ត​កូរ៉េ បាន​ឈប់​ចត​ឡាន​ចោល ហើយ​បើកទ្វារ​ចុះ​រត់​គេចខ្លួនបាត់ ទាំងយប់​តែម្ដង ។

ជនរងគ្រោះ​ធ្ងន់​ស្រាល ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច ជួយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ ។​​ ​បច្ចុប្បន្ន​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវបាន​ខាង​ប៉ូលិស​ចរាចរណ៍ ស្រុក​មោង​ឬ​ស្សី អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​មោង​ឬ​ស្សី រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ឡាន ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ ទៅតាម​ផ្លូវច្បាប់ ៕