​បេក្ខជន​ជាង​ប្រាំពីរ​ពាន់​នាក់​នាំគ្នា​មក​ប្រឡង​ភាសា​កូរ៉េ​នៅ​មណ្ឌល​ប្រឡង ក្នុង​ក្រុង​កំពង់ឆ្នាំង​រយះពេល​ពីរ​ថ្ងៃ​

0

​កំពង់ឆ្នាំង​៖​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​នា​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤ គេ​ពិនិត្យឃើញ​វត្តមាន​យុវជន​យុវនារី​រាប់ពាន់នាក់ មកពី​បណ្តា​ខេត្ត​ផ្សេងៗ​មក​ជួល​បន្ទប់​ផ្ទះសំណាក់​និង​សណ្ឋាគារ​ស្នាក់នៅ​គ្មាន​សល់ អ្នកខ្លះ​គ្មាន​បន្ទប់​ជួល​ស្នាក់នៅ​ក៍បាន​សុំ​វត្ត​អារាម​នៅក្នុង​មូលដ្ឋាន​ស្នាក់នៅ ដើម្បី​ចូលរួម​

ការប្រឡង​ភាសា​កូរ៉េ​រយះពេល​២​ថ្ងៃ នៅក្នុង​មណ្ឌល​ប្រ ឡង​ទាំង​២​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​​ ​លោក ឡៅ គឹម​ស​ល្យ ប្រធាន​មណ្ឌល​ប្រឡង​ភាសា​កូរ៉េ​នៅក្នុង​សាលាបឋមសិក្សា គំរូ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយ​ក្រុម​អ្នក​សារព័ត៌​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០ ១៤ នេះ​ថា​៖​មណ្ឌល​ប្រឡង​ភាសា​កូរ៉េ​នៅ​ក្រុង​កំពង់ឆ្នាំង​មាន​២​មណ្ឌល​គឺ​៖ ១.​សាលាបឋមសិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង និង​២.​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ការប្រឡង​មាន​រយះពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៥​និង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤​នេះ​។​​DSC07757

​លោក ឡៅ គឹម​ស​ល្យ បាន​អោយដឹងទៀតថា​៖ នៅក្នុង​មណ្ឌល​ប្រឡង​សាលា​គំរូ​ក្រុង​ក្នុង​មួយថ្ងៃ​ត្រូវ​ប្រឡង​២​ពេល និង​ក្នុង​មួយពេលៗ មាន​បេក្ខជន​ប្រឡង​ចំនួន​៨៦៤​នាក់ ចំណែក​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត មាន​បេក្ខជន​ប្រឡង​ក្នុង​មួយពេលៗ ចំនួន​៩៦០​នាក់ ហើយ​បេក្ខជន​ម្នាក់​មាន​សិទ្ធ​ចូល​ប្រឡង​តែមួយ​លើក​ប៉ុណ្ណោះ​។​ដូច្នេះ​ក្នុង​រយះពេល​២​ថ្ងៃ​ខាងលើនេះ​បេក្ខជន​ដែល​ត្រូវ​មក​ចូលរួម​ប្រឡង​ភាសា​កូរ៉េ​សរុប​មាន​ចំនួន​ជាង​៧​ពាន់​នាក់​។​ចំពោះ​ការប្រឡង​ភាសា​កូរ៉េ​នៅក្នុង​ទូទាំងប្រទេស មាន​បេ​ក្ខ ជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ជាង​៤​ម៉ឺន​នាក់ ហើយ​មណ្ឌល​ប្រឡង​ទូទាំងប្រទេស​មាន​ចំនួន​១១​មណ្ឌល​។​​DSC07752

​លោក អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង​បាន​និ យា យ​អោយដឹងថា​៖​ការប្រឡង​ភាសា​កូរ៉េ​ខាងលើនេះ ដោយសារ​តែមាន​បេក្ខជន​ប្រឡង​ច្រើន​ទើប​ក្រសួង​ការងារ​និង​ក្រុមការងារ​ប្រឡង​របស់​ប្រទេស​កូរ៉េ បាន​តំរូវអោយ​បេក្ខជន​ធ្វើការ​ប្រឡង​៤​ពេល រយះពេល​២​ថ្ងៃ ទើប​អាច​បញ្ជ​ប់​ការប្រឡង​នេះ​បាន​។​ចំណែក​លោក អនុរក្ស និង​មេ​ប្រយោគ​ប្រឡង ក្រសួង​ការងារ​បានសំរេច​ជ្រើស​រើសយក​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅតាម​វិទ្យាល័យ​ក្នុង​ខេត្ត ធ្វើជា​មេ​ប្រយោគ​ប្រឡង​ដោយ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​ការងារ​។​​ ​DSC07748

ការប្រឡង​ភាសា​កូរ៉េ​ខាងលើនេះ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង យើង​សង្កេតឃើញ មាន​សមត្ថកិច្ច​ចូលរួម​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ទាំង​នៅក្នុង​មណ្ឌល​ប្រឡង និង​ទាំង​នៅក្នុង​កន្លែង​ស្នាក់នៅ​យ៉ាង​យកចិត្តទុកដាក់ ដើម្បីអោយ​ដំណើរការ​ប្រឡង​ភាសា​កូរ៉េ​ប្រព្រឹត្តទៅបាន​ជោគជ័យ​តាម​ផែនការ​របស់​ក្រ​សួថ​ការងារ​៕

​ ​

h​